គាត់ងើបភ្នែកឡើងក៏ឃើញ នោះមើល៍! មានបុរសបីនាក់ឈរនៅចំពោះមុខគាត់! នៅពេលឃើញដូច្នោះ គាត់ក៏រត់ពីមាត់ទ្វាររោងទៅជួបពួកគេ ហើយក្រាបមុខដល់ដី
លោកុប្បត្តិ 18:3 - ព្រះគម្ពីរខ្មែរសាកល រួចនិយាយថា៖ “លោកម្ចាស់នៃខ្ញុំអើយ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក សូមកុំទៅហួសបាវបម្រើរបស់លោកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើលោកពេញចិត្តនឹងខ្ញុំប្របាទមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ទូលថា ព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបំរើទ្រង់ទៅឡើយ អាល់គីតាប ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើពេញចិត្តនឹងខ្ញុំមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ |
គាត់ងើបភ្នែកឡើងក៏ឃើញ នោះមើល៍! មានបុរសបីនាក់ឈរនៅចំពោះមុខគាត់! នៅពេលឃើញដូច្នោះ គាត់ក៏រត់ពីមាត់ទ្វាររោងទៅជួបពួកគេ ហើយក្រាបមុខដល់ដី
សូមឲ្យគេយកទឹកបន្តិចមកលាងជើងពួកលោក ហើយសូមពួកលោកសម្រាកនៅក្រោមដើមឈើនេះសិនចុះ។
ឡាបាន់និយាយថា៖ “អ្នកដ៏មានព្រះពររបស់ព្រះយេហូវ៉ាអើយ អញ្ជើញចូលមក! ហេតុអ្វីបានជាលោកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងសម្រាប់អូដ្ឋដែរ”។
ខ្ញុំមានគោ លា ហ្វូងចៀម បាវបម្រើប្រុស និងបាវបម្រើស្រី; ខ្ញុំបានចាត់គេឲ្យមកប្រាប់លោកម្ចាស់នៃខ្ញុំ ដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក”’”។
ដូច្នេះ យ៉ូសែបរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក ហើយបានបម្រើលោក។ លោកក៏តែងតាំងយ៉ូសែបឲ្យត្រួតលើផ្ទះរបស់លោក ហើយប្រគល់អ្វីៗទាំងអស់ដែលលោកមាន ទៅក្នុងដៃរបស់គាត់។