ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 18:22 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ បុរស​ទាំងនោះ​ក៏​បែរចេញ​ពី​ទីនោះ ហើយ​ទៅ​ឯ​សូដុម រីឯ​អ័ប្រាហាំ​នៅតែ​ឈរ​នៅចំពោះ​ព្រះយេហូវ៉ា​នៅឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ បុរស​ទាំង​នោះ​ក៏​បែរ​ចេញ​ពីទី​នោះ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម តែ​លោក​អ័ប្រា‌ហាំ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដដែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​ទាំង​នោះ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ រីឯ​លោក​អប្រាហាំ​វិញ លោក​ឈរ​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​ដដែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ក៏​បែរ​ចេញ​ពី​នោះ​ដំរង់​ទៅ​ខាង​ឯ​ក្រុង​សូដុំម​ទៅ តែ​អ័ប្រា‌ហាំ​គាត់​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

បុរស​ទាំង​នោះ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ រីឯ​អ៊ីព្រហ៊ីម​វិញ ឈរ​នៅ​ជា​មួយអុលឡោះ‌តាអាឡា​ដដែល។

សូមមើលជំពូក



លោកុ‌ប្បត្តិ 18:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក បុរស​ទាំងបី​ក៏​ក្រោកឡើង​ចេញពី​ទីនោះ ហើយ​អើតមើល​សូដុម រីឯ​អ័ប្រាហាំ​ក៏​ទៅ​ជាមួយ​ពួកគេ ដើម្បី​ជូនដំណើរ​ពួកគេ​។


ពេលនោះ ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “តើ​យើង​ត្រូវ​លាក់​នឹង​អ័ប្រាហាំ​នូវ​អ្វីដែល​យើង​នឹង​ធ្វើ​ឬ​?


រីឯ​ទូតសួគ៌​ទាំង​ពីរ​នោះ​មកដល់​សូដុម​នៅ​ពេលល្ងាច ពេលនោះ​ឡុត​កំពុង​អង្គុយ​នៅ​ខ្លោងទ្វារក្រុង​សូដុម​។ នៅពេល​ឡុត​ឃើញ​ពួកគេ គាត់​ក៏​ក្រោកឡើង​ទៅ​ទទួល​ពួកគេ ហើយ​ក្រាបមុខដល់ដី


អ័ប្រាហាំ​ក្រោកឡើង​ពី​ព្រលឹម ទៅ​កន្លែង​ដែល​គាត់​បាន​ឈរ​នៅចំពោះ​ព្រះយេហូវ៉ា​។


ដូច្នេះ ព្រះអង្គ​មានបន្ទូលថា​នឹង​បំផ្លាញ​ពួកគាត់​; ប្រសិនបើ​ម៉ូសេ​អ្នកដែលត្រូវបានជ្រើសរើស​របស់ព្រះអង្គ មិន​បាន​ឈរ​នៅ​ចន្លោះបាក់បែក​នៅចំពោះ​ព្រះអង្គ ដើម្បី​បង្វែរ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ទេ ម្ល៉េះសម​ព្រះអង្គ​បាន​បំផ្លាញ​ពួកគាត់ហើយ​!


រីឯ​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​សម្លឹងមើល​ទៅ​មេឃ ឃើញ​សិរីរុងរឿង​របស់​ព្រះ និង​ឃើញ​ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​ព្រះ


ដោយហេតុនេះ មុនដំបូង​ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ឲ្យ​ថ្វាយ​សេចក្ដីទូលអង្វរ សេចក្ដីអធិស្ឋាន ពាក្យទូលអង្វរជំនួស និង​ពាក្យអរព្រះគុណ សម្រាប់​មនុស្ស​ទាំងអស់