យើងនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឡើងដូចផ្កាយនៅលើមេឃ ហើយប្រគល់ទឹកដីទាំងអស់នេះទៅពូជពង្សរបស់អ្នក។ អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក
លោកុប្បត្តិ 18:18 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអ័ប្រាហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែជាប្រាកដ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ័ប្រាហាំនឹងក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយខ្លាំងពូកែ ជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដីនឹងបានពរដោយសារគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អប្រាហាំនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរតាមរយៈគាត់ដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ័ប្រាហាំនឹងត្រឡប់ជានគរ១យ៉ាងធំ ហើយពូកែជាពិតប្រាកដ គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារគាត់ អាល់គីតាប អ៊ីព្រហ៊ីមនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី ក៏នឹងទទួលពរតាមរយៈគាត់ដែរ |
យើងនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឡើងដូចផ្កាយនៅលើមេឃ ហើយប្រគល់ទឹកដីទាំងអស់នេះទៅពូជពង្សរបស់អ្នក។ អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក
ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។
សូមឲ្យព្រះនាមរបស់ទ្រង់ស្ថិតនៅជារៀងរហូត សូមឲ្យព្រះនាមរបស់ទ្រង់នៅគង់វង្សដរាបណានៅមានព្រះអាទិត្យ! សូមឲ្យមនុស្សឲ្យពរខ្លួនឯងដោយនូវទ្រង់ សូមឲ្យប្រជាជាតិទាំងអស់ហៅទ្រង់ថាមានព្រះពរ!
នេះគឺដើម្បីឲ្យព្រះពរដល់អ័ប្រាហាំបានមកដល់សាសន៍ដទៃក្នុងព្រះគ្រីស្ទយេស៊ូវ ធ្វើឲ្យយើងបានទទួលព្រះវិញ្ញាណនៃសេចក្ដីសន្យា តាមរយៈជំនឿ។
ព្រះគម្ពីរដឹងជាមុនថា ព្រះនឹងរាប់សាសន៍ដទៃជាសុចរិតដោយសារតែជំនឿ បានជាព្រះគម្ពីរបានប្រកាសដំណឹងល្អដល់អ័ប្រាហាំទុកមុនថា:“ប្រជាជាតិទាំងអស់នឹងទទួលព្រះពរតាមរយៈអ្នក”។
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌