ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 15:12 - ព្រះគម្ពីរខ្មែរសាកល

លុះ​ថ្ងៃ​ជិត​លិច ការលង់លក់​បាន​ធ្លាក់​មកលើ​អាប់រ៉ាម នោះ​មើល៍! សេចក្ដីភ័យរន្ធត់ និង​ភាពងងឹត​យ៉ាងខ្លាំង​បាន​ធ្លាក់​មកលើ​គាត់​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​ថ្ងៃ​ជិត​លិច លោក​អាប់‌រ៉ាម​ក៏​លង់​លក់​ទៅ ហើយ​មើល៍ មាន​ងងឹត​ជា​ខ្លាំង គួរ​ឲ្យ​ព្រឺ​‌ខ្លាច គ្រប​ដណ្ដប់​លើ​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ថ្ងៃ​ជិត​លិច លោក​អាប់រ៉ាម​លង់‌លក់ ហើយ​ព្រឺ​ខ្លាច​ជា​ខ្លាំង ព្រោះ​មាន​ភាព​ងងឹត​មក​គ្រប​ដណ្ដប់​លើ​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​វេលា​ថ្ងៃ​ដែល​កំពុង​តែ​លិច អាប់រ៉ាម​ក៏​ដេក​លក់​យន់​ទៅ នោះ​ឃើញ​មាន​ងងឹត​យ៉ាង​ខ្លាំង​គួរ​ស្ញែង‌ខ្លាច​ចុះ​មក​គ្រប​លើ​គាត់

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ថ្ងៃ​ជិត​លិច អ៊ីប្រាំ​លង់​លក់ ហើយ​ព្រឺ​ខ្លាច​ជា​ខ្លាំង ព្រោះ​មាន​ភាព​ងងឹត​មក​គ្រប​ដណ្តប់​លើ​គាត់។

សូមមើលជំពូក



លោកុ‌ប្បត្តិ 15:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​មាន​សត្វហើរចាប់រំពា​ចុះមក​លើ​សាកសព​ទាំងនោះ អាប់រ៉ាម​ក៏​ដេញ​វា​ចេញ​។


ដូច្នេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ទ្រង់​ធ្វើឲ្យ​ការលង់លក់​ធ្លាក់​មកលើ​មនុស្ស នោះ​គាត់​ក៏​ដេកលក់ រួច​ព្រះអង្គ​ទ្រង់​យក​ឆ្អឹងជំនីរ​មួយ​របស់គាត់​ចេញ ហើយ​ភ្ជិត​សាច់​ជំនួស​វា​វិញ​។


គាត់​មកដល់​កន្លែង​មួយ ក៏​ស្នាក់នៅ​ទីនោះ​មួយយប់ ពីព្រោះ​ថ្ងៃ​លិច​ហើយ​។ គាត់​យក​ថ្ម​មួយ​ពី​កន្លែង​នោះ​មក​កើយ​ក្បាល រួច​ដេក​នៅ​កន្លែង​នោះ​ទៅ​។


មាន​យុវជន​ម្នាក់​ឈ្មោះ​អើទីកុស អង្គុយ​នៅ​មាត់​បង្អួច ទាំង​ងងុយដេក​យ៉ាងខ្លាំង​។ ដោយសារ​ប៉ូល​និយាយ​យ៉ាងយូរ គាត់​បាន​លង់លក់ ហើយ​ធ្លាក់​ពី​ជាន់ទីបី​ទៅ​ខាងក្រោម ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​បាត់ហើយ​។