Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 15:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 លុះ​ដល់​វេលា​ថ្ងៃ​ដែល​កំពុង​តែ​លិច អាប់រ៉ាម​ក៏​ដេក​លក់​យន់​ទៅ នោះ​ឃើញ​មាន​ងងឹត​យ៉ាង​ខ្លាំង​គួរ​ស្ញែង‌ខ្លាច​ចុះ​មក​គ្រប​លើ​គាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 លុះ​ថ្ងៃ​ជិត​លិច ការលង់លក់​បាន​ធ្លាក់​មកលើ​អាប់រ៉ាម នោះ​មើល៍! សេចក្ដីភ័យរន្ធត់ និង​ភាពងងឹត​យ៉ាងខ្លាំង​បាន​ធ្លាក់​មកលើ​គាត់​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នៅ​ពេល​ថ្ងៃ​ជិត​លិច លោក​អាប់‌រ៉ាម​ក៏​លង់​លក់​ទៅ ហើយ​មើល៍ មាន​ងងឹត​ជា​ខ្លាំង គួរ​ឲ្យ​ព្រឺ​‌ខ្លាច គ្រប​ដណ្ដប់​លើ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ពេល​ថ្ងៃ​ជិត​លិច លោក​អាប់រ៉ាម​លង់‌លក់ ហើយ​ព្រឺ​ខ្លាច​ជា​ខ្លាំង ព្រោះ​មាន​ភាព​ងងឹត​មក​គ្រប​ដណ្ដប់​លើ​លោក។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​ពេល​ថ្ងៃ​ជិត​លិច អ៊ីប្រាំ​លង់​លក់ ហើយ​ព្រឺ​ខ្លាច​ជា​ខ្លាំង ព្រោះ​មាន​ភាព​ងងឹត​មក​គ្រប​ដណ្តប់​លើ​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 15:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​សត្វ​ហើរ​ក៏​ចុះ​មក​លើ​ខ្មោច​នៃ​សត្វ​ទាំង​នោះ តែ​អាប់រ៉ាម​ដេញ​វា​ទៅ។


នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​អ័ដាម​ដេក​លក់​ស៊ប់​ទៅ រួច​ទ្រង់​យក​ឆ្អឹង​ជំនីរ​គាត់​១ ហើយ​ភ្ជិត​សាច់​ទៅ​វិញ


បាន​ដល់​កន្លែង​១ ក៏​សំណាក់​នៅ​ទី​នោះ​១​យប់ ពី​ព្រោះ​ថ្ងៃ​លិច​ហើយ គាត់​យក​ថ្ម​នៅ​ទី​នោះ​មក​កើយ​ក្បាល​ដេក​លក់​ទៅ


គឺ​ក្នុង​ពេល​យល់‌សប្តិ ឬ​ក្នុង​ការ​ជាក់​ស្តែង​នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស​ដេក​លក់​ស៊ប់​នៅ​ដំណេក​ហើយ


គ្រា​នោះ មាន​ក្មេង​ជំទង់​ម្នាក់ ឈ្មោះ​អើទី‌កុស វា​អង្គុយ​នៅ​បង្អួច ក៏​យន់​ជា​ខ្លាំង​ពេក ក្នុង​ពេល​ដែល​ប៉ុល​អធិប្បាយ​ជា​យូរ​ទៅ​ទៀត រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​៣​ទៅ​ខាង​ក្រោម នោះ​គេ​លើក​វា​ឡើង​បាន​ស្លាប់​ហើយ


យ៉ាង​នោះដាវីឌ​ក៏​យក​លំពែងនឹង​ក្អម​ទឹក​ពី​ត្រង់​ក្បាល​ដំណេក​របស់​សូល​ចេញ​បាត់​ទៅ ឥត​មាន​អ្នក​ណា​ឃើញ ឬ​ដឹង​ឡើយ ក៏​គ្មាន​អ្នក​ណា​ភ្ញាក់​ផង ដោយ​គ្រប់​គ្នា​កំពុង​តែ​ដេក​លក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​លក់​ស៊ប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម