ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក?
លោកុប្បត្តិ 12:19 - ព្រះគម្ពីរខ្មែរសាកល ម្ដេចក៏អ្នកនិយាយថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ដើម្បីឲ្យយើងយកនាងធ្វើជាមហេសីដូច្នេះ? ឥឡូវនេះមើល៍! នេះជាប្រពន្ធរបស់អ្នក! ចូរយកនាង ហើយទៅចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្តេចក៏អ្នកថាជាប្អូន ហើយទុកឱកាសឲ្យយើងបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ? នេះនែប្រពន្ធរបស់អ្នក ឥឡូវនេះ ចូរយកនាងចេញពីទីនេះទៅ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាអ្នកថានាងជាប្អូនទៅវិញ បណ្ដាលឲ្យយើងយកនាងមកធ្វើជាមហេសីរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្តេចក៏ឯងថាជាប្អូនវិញ ដើម្បីបើកឱកាសឲ្យអញបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ នេះនែប្រពន្ធឯងហើយ ចូរយកនាងទៅវិញឥឡូវ ហើយចេញទៅចុះ អាល់គីតាប ហេតុអ្វីបានជាអ្នកថា នាងជាប្អូនទៅវិញ បណ្តាលឲ្យយើងយកនាងមកធ្វើជាប្រពន្ធរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។ |
ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក?
រួចផារ៉ោនក៏បញ្ជាមនុស្សរបស់ទ្រង់អំពីគាត់ នោះពួកគេក៏បញ្ជូនគាត់ និងប្រពន្ធរបស់គាត់ ព្រមទាំងអ្វីៗទាំងអស់ដែលគាត់មានឲ្យចេញទៅ៕
អ័ប៊ីម្ម៉ាឡិចក៏យកហ្វូងចៀម ហ្វូងគោ បាវបម្រើប្រុស និងបាវបម្រើស្រីមកជូនអ័ប្រាហាំ ព្រមទាំងប្រគល់សារ៉ាប្រពន្ធរបស់គាត់ឲ្យគាត់វិញ។
ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។