ក្រោយពីបង្កើតថេរ៉ា ណាឃររស់នៅបាន ១១៩ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
លោកុប្បត្តិ 11:26 - ព្រះគម្ពីរខ្មែរសាកល ថេរ៉ារស់នៅបាន ៧០ ឆ្នាំ គាត់ក៏បង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលថេរ៉ាមានអាយុចិតសិបឆ្នាំ គាត់បង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកថេរ៉ាអាយុចិតសិបឆ្នាំ លោកបង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថេរ៉ាអាយុបាន៧០ឆ្នាំ រួចគាត់បង្កើតបានអាប់រ៉ាម ណាឃរ នឹងហារ៉ាន អាល់គីតាប ពេលថេរ៉ាអាយុចិតសិបឆ្នាំ គាត់បង្កើតបានអ៊ីប្រាំ ណាឃរ និងហារ៉ាន។ |
ក្រោយពីបង្កើតថេរ៉ា ណាឃររស់នៅបាន ១១៩ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
បន្ទាប់មក បាវបម្រើនោះយកអូដ្ឋដប់ក្បាលពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួន ហើយចេញដំណើរទៅ ទាំងយករបស់ល្អផ្សេងៗរបស់ចៅហ្វាយខ្លួននៅក្នុងដៃទៅជាមួយដែរ។ គាត់ក្រោកឡើងចេញដំណើរទៅមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
យូដាជាកូនយ៉ាកុប យ៉ាកុបជាកូនអ៊ីសាក អ៊ីសាកជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ា ថេរ៉ាជាកូនណាឃរ