រីឯសិមដែលជាដូនតានៃកូនចៅទាំងអស់របស់ហេប៊ើរ ជាបងប្រុសរបស់យ៉ាផែត ក៏បានបង្កើតកូនដែរ។
លោកុប្បត្តិ 11:16 - ព្រះគម្ពីរខ្មែរសាកល ហេប៊ើររស់នៅបាន ៣៤ ឆ្នាំ គាត់ក៏បង្កើតផាលេក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលហេប៊ើរមានអាយុសាមសិបបួនឆ្នាំ គាត់បង្កើតបានផាលេក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកហេប៊ើរអាយុសាមសិបបួនឆ្នាំ លោកបង្កើតបានផាលេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេប៊ើរអាយុបាន៣៤ឆ្នាំ នោះគាត់បង្កើតបានផាលេក អាល់គីតាប ពេលហេប៊ើរអាយុសាមសិបបួនឆ្នាំ គាត់បង្កើតបានផាលេក។ |
រីឯសិមដែលជាដូនតានៃកូនចៅទាំងអស់របស់ហេប៊ើរ ជាបងប្រុសរបស់យ៉ាផែត ក៏បានបង្កើតកូនដែរ។
ហេប៊ើរបង្កើតកូនប្រុសពីរនាក់ ម្នាក់ឈ្មោះផាលេក ពីព្រោះផែនដីបានបែកខ្ញែកគ្នានៅជំនាន់គាត់ ហើយប្អូនប្រុសរបស់គាត់ឈ្មោះយ៉ុកថាន។
ក្រោយពីបង្កើតហេប៊ើរ សេឡារស់នៅបាន ៤០៣ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
ក្រោយពីបង្កើតផាលេក ហេប៊ើររស់នៅបាន ៤៣០ ឆ្នាំទៀត ទាំងបានបង្កើតកូនប្រុសកូនស្រីជាច្រើនផង។
ណាឃរជាកូនសេរូក សេរូកជាកូនរេហ៊ូវ រេហ៊ូវជាកូនផាលេក ផាលេកជាកូនហេប៊ើរ ហេប៊ើរជាកូនសេឡា