លោកុប្បត្តិ 10:15 - ព្រះគម្ពីរខ្មែរសាកល កាណានបង្កើតស៊ីដូនជាកូនច្បង និងហេត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាណានបង្កើតស៊ីដូនជាកូនច្បង និងហេត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកាណានបង្កើតបានស៊ីដូន ជាកូនច្បង និងហេត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកាណាន គាត់បង្កើតស៊ីដូនជាកូនច្បង នឹងហេតដែរ អាល់គីតាប កាណានបង្កើតបានស៊ីដូន ជាកូនច្បង និងហេត |
ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ
សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ វានឹងទៅជាកំពង់ផែសម្រាប់នាវា ហើយព្រំប្រទល់របស់វានឹងទៅដល់ស៊ីដូន។
ស៊ីដូនអើយ ចូរអាម៉ាស់មុខចុះ! ដ្បិតសមុទ្របានពោលហើយ គឺទីមាំមួននៃសមុទ្របានពោលថា៖ “យើងមិនបានឈឺពោះឆ្លងទន្លេ ហើយមិនបានសម្រាលកូនឡើយ ក៏មិនបានចិញ្ចឹមមនុស្សកំលោះ ឬបីបាច់ថែរក្សាស្រីក្រមុំដែរ”។