អស់ទាំងសាច់ដែលរវើកលើផែនដី ក៏ដាច់ដង្ហើម គឺបក្សាបក្សី សត្វស្រុក សត្វព្រៃ សត្វលូនវារគ្រប់ប្រភេទដែលពពាក់ពពូនលើផែនដី និងមនុស្សទាំងអស់។
លោកុប្បត្តិ 1:25 - ព្រះគម្ពីរខ្មែរសាកល ព្រះបង្កើតសត្វព្រៃនៅលើផែនដីតាមពូជរបស់វា សត្វស្រុកតាមពូជរបស់វា និងអស់ទាំងសត្វលូនវារនៅលើដីតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានបង្កើតសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះទតឃើញថាល្អ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជដែរ រួចទ្រង់ឃើញថាល្អ អាល់គីតាប អុលឡោះបានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ |
អស់ទាំងសាច់ដែលរវើកលើផែនដី ក៏ដាច់ដង្ហើម គឺបក្សាបក្សី សត្វស្រុក សត្វព្រៃ សត្វលូនវារគ្រប់ប្រភេទដែលពពាក់ពពូនលើផែនដី និងមនុស្សទាំងអស់។
អ្វីៗទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតតាមរន្ធច្រមុះ គឺអ្វីៗទាំងអស់ដែលនៅលើដីគោកបានស្លាប់។
ពីព្រោះរបស់ទាំងនោះត្រូវបានញែកជាវិសុទ្ធដោយព្រះបន្ទូលរបស់ព្រះ និងដោយពាក្យទូលអង្វរជំនួស។