លោកុប្បត្តិ 1:24 - ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលថា៖ “ចូរឲ្យផែនដីធ្វើឲ្យសត្វមានជីវិតកើតចេញមកតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែនដី តាមពូជរបស់វា”។ នោះក៏កើតមានដូច្នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យផែនដីកើតចេញជាពពួកសត្វចតុប្បាទតាមពូជ គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ» នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិកើតមកនៅដីគោកតាមពូជ គឺជាសត្វស្រុកសត្វលូនវារ នឹងសត្វព្រៃនៅផែនដីតាមពូជ នោះក៏មានដូច្នោះ អាល់គីតាប អុលឡោះមានបន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ |
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនពីដីនូវសត្វព្រៃគ្រប់ប្រភេទនៃទីវាល និងបក្សាបក្សីគ្រប់ប្រភេទនៅលើអាកាស ហើយនាំមកឯមនុស្ស ដើម្បីឲ្យឃើញថាគាត់នឹងហៅពួកវាយ៉ាងដូចម្ដេច។ ដូច្នេះ អ្វីក៏ដោយដែលមនុស្សបានហៅសត្វមានជីវិត នោះក៏ទៅជាឈ្មោះរបស់វា។
សត្វមួយគូៗពីសត្វទាំងអស់ គឺបក្សាបក្សីតាមពូជរបស់វា សត្វជើងបួនតាមពូជរបស់វា និងសត្វលូនវារទាំងអស់នៅលើដីតាមពូជរបស់វា នឹងមកឯអ្នកដើម្បីឲ្យបានរួចជីវិត។
ក៏មានសត្វព្រៃគ្រប់ប្រភេទតាមពូជរបស់វា សត្វស្រុកគ្រប់ប្រភេទតាមពូជរបស់វា សត្វលូនវារគ្រប់ប្រភេទដែលលូនវារលើដីតាមពូជរបស់វា ព្រមទាំងបក្សាបក្សីគ្រប់ប្រភេទតាមពូជរបស់វា គឺសត្វស្លាបគ្រប់ប្រភេទទាំងអស់ នៅជាមួយពួកគេដែរ។
សត្វព្រៃទាំងអស់ សត្វលូនវារទាំងអស់ បក្សាបក្សីទាំងអស់ គឺអស់ទាំងសត្វដែលរវើកលើផែនដីបានចេញពីទូកធំមកតាមពូជរបស់វា។