ពេលសម្រាប់ហែកចោល និងពេលសម្រាប់ដេរភ្ជាប់; ពេលសម្រាប់នៅស្ងៀម និងពេលសម្រាប់និយាយ;
លូកា 9:36 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីមានសំឡេងនោះ ពួកសិស្សឃើញតែព្រះយេស៊ូវប៉ុណ្ណោះ។ នៅគ្រានោះ ពួកគេនៅស្ងៀម មិនបានប្រាប់អ្វីដែលពួកគេឃើញដល់អ្នកណាឡើយ។ Khmer Christian Bible ក្រោយមានសំឡេងនោះ ឃើញតែព្រះយេស៊ូមួយអង្គប៉ុណ្ណោះ ហើយពួកគេក៏ស្ងាត់មាត់ រួចនៅគ្រានោះពួកគេមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ឡើយអំពីហេតុការណ៍ដែលពួកគេបានឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលសំឡេងនោះចប់ គេឃើញមានតែព្រះយេស៊ូវមួយអង្គប៉ុណ្ណោះ ពួកគេនៅស្ងៀម ឥតមានប្រាប់ដល់អ្នកណា ពីការអ្វីដែលគេឃើញនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះ សិស្សឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយសំឡេងនោះមក ក៏ឃើញមានតែព្រះយេស៊ូវ១អង្គទ្រង់ប៉ុណ្ណោះ ក្នុងគ្រានោះគេនៅតែស្ងៀម ឥតមានប្រាប់ដល់អ្នកណា ពីការអ្វីដែលគេឃើញនោះឡើយ។ អាល់គីតាប បន្ទាប់ពីបានឮសំឡេងនេះហើយ គេឃើញតែអ៊ីសាមួយនាក់ប៉ុណ្ណោះ។ នៅគ្រានោះ សិស្សឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។ |
ពេលសម្រាប់ហែកចោល និងពេលសម្រាប់ដេរភ្ជាប់; ពេលសម្រាប់នៅស្ងៀម និងពេលសម្រាប់និយាយ;
នៅពេលកំពុងចុះពីភ្នំ ព្រះយេស៊ូវបង្គាប់ពួកគេថា៖“កុំប្រាប់អ្នកណាអំពីនិមិត្តនេះឡើយ រហូតទាល់តែកូនមនុស្សត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។