ពេលនោះ មើល៍! មានមនុស្សពីរនាក់កំពុងសន្ទនាជាមួយព្រះយេស៊ូវ គឺម៉ូសេ និងអេលីយ៉ា។
ហើយមើល៍ មានបុរសពីរនាក់កំពុងសន្ទនាជាមួយព្រះអង្គ គឺជាលោកម៉ូសេ និងលោកអេលីយ៉ា
ពេលនោះ ឃើញមានមនុស្សពីរនាក់ គឺលោកម៉ូសេ និងលោកអេលីយ៉ា កំពុងតែជជែកជាមួយព្រះអង្គ។
ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលីយ៉ា សន្ទនាជាមួយព្រះយេស៊ូ។
នោះឃើញមានមនុស្ស២នាក់កំពុងតែទូលនឹងទ្រង់ គឺលោកម៉ូសេ នឹងលោកអេលីយ៉ា
ពេលនោះ មានបុរសពីរនាក់ គឺណាពីម៉ូសា និងណាពីអេលីយ៉េស សន្ទនាជាមួយអ៊ីសា។
កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណនិងអំណាចរបស់អេលីយ៉ា ដើម្បីធ្វើឲ្យចិត្តរបស់ឪពុកបែរមករកកូនវិញ ហើយធ្វើឲ្យពួកមិនស្ដាប់បង្គាប់បែរមករកប្រាជ្ញារបស់មនុស្សសុចរិតវិញ ក្នុងបំណងត្រៀមប្រជារាស្ត្រដែលបានរៀបចំទុកជាស្រេចថ្វាយព្រះអម្ចាស់”។
បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ទាំងនេះជាពាក្យរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺថាសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីខ្ញុំ ក្នុងក្រឹត្យវិន័យរបស់ម៉ូសេ គម្ពីរព្យាការី និងគម្ពីរទំនុកតម្កើង ត្រូវតែបានបំពេញឲ្យសម្រេច”។
ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាព្យាការីសម័យបុរាណម្នាក់បានរស់ឡើងវិញ”។
ខណៈដែលព្រះអង្គកំពុងអធិស្ឋាន សណ្ឋានព្រះភក្ត្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ ហើយព្រះពស្ត្ររបស់ព្រះអង្គក៏បញ្ចេញពន្លឺស។
លោកទាំងពីរបានលេចមកក្នុងរស្មីរុងរឿង ហើយនិយាយអំពីការចាកចេញរបស់ព្រះយេស៊ូវដែលរៀបនឹងសម្រេចនៅយេរូសាឡិម។
ពោលគឺ ក្រឹត្យវិន័យបានប្រទានមកតាមរយៈម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតវិញ បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។