ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 8:9 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ទូល​សួរ​ព្រះអង្គ​អំពី​អត្ថន័យ​របស់​ពាក្យឧបមា​នេះ​។

សូមមើលជំពូក

Khmer Christian Bible

ពួក​សិស្ស​ព្រះអង្គ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូចម្ដេច?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នេះ​មាន​ន័យ​ដូច​ម្តេច

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សិស្ស*​របស់​ព្រះ‌យេស៊ូ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ម្ដេច?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា ពាក្យ​ប្រៀប​នេះ​មាន​ន័យ​ដូច​ម្តេច

សូមមើលជំពូក

អាល់គីតាប

សិស្ស​របស់​អ៊ីសា​សួរ​អ៊ីសា​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះ មាន​ន័យ​ដូច​ម្ដេច?»។

សូមមើលជំពូក



លូកា 8:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួក​សិស្ស​ក៏​ចូលមកជិត ទូល​សួរ​ព្រះអង្គ​ថា​៖ “ហេតុអ្វីបានជា​លោក​និយាយ​នឹង​គេ​ជា​ពាក្យឧបមា​?”។


“ដូច្នេះ ចូរ​អ្នករាល់គ្នា​ស្ដាប់​ពាក្យឧបមា​អំពី​អ្នកសាបព្រោះ​ចុះ​។


បន្ទាប់មក ព្រះយេស៊ូវ​យាង​ចាកចេញ​ពី​ហ្វូងមនុស្ស ហើយ​ចូលទៅ​ក្នុង​ផ្ទះ​។ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូលមកជិត​ព្រះអង្គ ទូលថា​៖ “សូម​ពន្យល់​ពាក្យឧបមា​អំពី​ស្រងែ​ក្នុង​ស្រែ​ដល់​យើងខ្ញុំ​ផង”។


ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “សូម​ពន្យល់​ពាក្យឧបមា​នេះ​ដល់​យើងខ្ញុំ​ផង”។


ពេល​ព្រះយេស៊ូវ​គង់នៅ​តែព្រះអង្គឯង ពួក​អ្នក​ដែល​នៅ​ជុំវិញ​ព្រះអង្គ ព្រមទាំង​សាវ័ក​ទាំង​ដប់ពីរ​នាក់ ក៏​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យឧបមា​ទាំងនេះ​។


ក្រៅពី​ពាក្យឧបមា ព្រះអង្គ​មិន​បាន​ថ្លែង​ដល់​ពួកគេ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​បកស្រាយ​អ្វីៗ​ទាំងអស់ឲ្យតែ​ពួក​សិស្ស​របស់ព្រះអង្គ​ប៉ុណ្ណោះ​។


ខ្ញុំ​មិន​ហៅ​អ្នករាល់គ្នា​ជា​បាវបម្រើ​ទៀតទេ ពីព្រោះ​បាវបម្រើ​មិន​ដឹង​អ្វី​ដែល​ចៅហ្វាយ​របស់​ខ្លួន​ធ្វើ​ឡើយ ផ្ទុយទៅវិញ ខ្ញុំ​បាន​ហៅ​អ្នករាល់គ្នា​ជា​មិត្តសម្លាញ់ ពីព្រោះ​ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​ដឹង​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ឮ​ពី​ព្រះ​បិតា​របស់ខ្ញុំ​ហើយ​។