ព្រះយេស៊ូវមានបន្ទូលនឹងពួកវាថា៖“ទៅចុះ!” ពួកវាក៏ចេញទៅ ចូលក្នុងជ្រូក។ ពេលនោះ មើល៍! ហ្វូងជ្រូកទាំងមូលបានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយងាប់ក្នុងទឹកអស់ទៅ។
លូកា 8:33 - ព្រះគម្ពីរខ្មែរសាកល ពួកអារក្សក៏ចេញពីបុរសនោះ ហើយចូលក្នុងជ្រូកទាំងនោះ។ ពេលនោះ ហ្វូងជ្រូកបានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយលង់ទឹកងាប់អស់ទៅ។ Khmer Christian Bible ពួកអារក្សក៏ចេញពីបុរសនោះចូលក្នុងសត្វជ្រូកទាំងនោះ ហ្វូងជ្រូកក៏បោលតាមច្រាំងចំណោតចូលទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អារក្សក៏ចេញពីបុរសនោះ ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកក៏បោលចុះតាមចំណោតច្រាំង ធ្លាក់ទៅក្នុងបឹង លង់ទឹកងាប់អស់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អារក្សចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ តម្រង់ទៅបឹង លង់ទឹកងាប់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចវាចេញពីមនុស្សនោះ ចូលទៅក្នុងហ្វូងជ្រូកៗក៏បោលម្នីម្នា តាមភ្នំចោតធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ អាល់គីតាប អ៊ីព្លេសចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំ តម្រង់ទៅបឹង លង់ទឹកងាប់អស់ទៅ។ |
ព្រះយេស៊ូវមានបន្ទូលនឹងពួកវាថា៖“ទៅចុះ!” ពួកវាក៏ចេញទៅ ចូលក្នុងជ្រូក។ ពេលនោះ មើល៍! ហ្វូងជ្រូកទាំងមូលបានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយងាប់ក្នុងទឹកអស់ទៅ។
កាលមួយមានកើតឡើងដូច្នេះ: នៅពេលហ្វូងមនុស្សកំពុងប្រជ្រៀតព្រះយេស៊ូវ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះ ព្រះអង្គកំពុងឈរនៅមាត់បឹងគេនេសារ៉ែត។
នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមភ្នំ។ អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវ ឲ្យព្រះអង្គអនុញ្ញាតឲ្យពួកវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូវក៏អនុញ្ញាតឲ្យពួកវា។
នៅពេលឃើញការដែលបានកើតឡើង ពួកអ្នកចិញ្ចឹមជ្រូកក៏រត់គេច ហើយទៅប្រាប់រឿងនេះនៅក្នុងទីក្រុង និងនៅតាមភូមិ។
អ្នករាល់គ្នាមានឪពុកជាមារ ហើយអ្នករាល់គ្នាចង់ប្រព្រឹត្តតាមចំណង់របស់ឪពុកអ្នករាល់គ្នា។ វាជាឃាតករតាំងពីដើមមក ហើយវាមិនឈរនៅក្នុងសេចក្ដីពិតទេ ពីព្រោះសេចក្ដីពិតមិននៅក្នុងវាឡើយ។ នៅពេលវានិយាយកុហក វានិយាយចេញពីចរិតខ្លួនវា ពីព្រោះវាជាអ្នកភូតភរ ហើយជាឪពុកនៃសេចក្ដីភូតភរ។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។
មានទូតនៃរណ្ដៅគ្មានបាតជាស្ដេចលើពួកវា។ ទូតនោះមានឈ្មោះជាភាសាហេព្រើរថា “អាបាដូន” ហើយមានឈ្មោះជាភាសាក្រិកថា “អាប៉ុលីយ៉ូន”។