ពេលនោះ ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ឱ ស្ត្រីអើយ! ជំនឿរបស់នាងខ្លាំងណាស់! ចូរឲ្យបានសម្រេចតាមដែលនាងប្រាថ្នាចុះ”។ កូនស្រីរបស់នាងក៏ត្រូវបានប្រោសឲ្យជានៅវេលានោះឯង។
លូកា 7:9 - ព្រះគម្ពីរខ្មែរសាកល នៅពេលបានឮពាក្យទាំងនេះ ព្រះយេស៊ូវទ្រង់ស្ងើចនឹងលោក ក៏ងាកទៅរកហ្វូងមនុស្សដែលមកតាមព្រះអង្គ ហើយមានបន្ទូលថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ”។ Khmer Christian Bible កាលបានឮសេចក្ដីទាំងនេះ ព្រះយេស៊ូស្ងើចសរសើរគាត់ រួចបែរមកមានបន្ទូលនឹងបណ្ដាជនដែលកំពុងដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវបានឮដូច្នេះ ព្រះអង្គមានសេចក្តីអស្ចារ្យនឹងមេទ័ពនោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញមានជំនឿដូច្នេះទេ សូម្បីតែនៅស្រុកអ៊ីស្រាអែលក៏ដោយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវបានឮសេចក្ដីទាំងនោះ ទ្រង់ក៏មានសេចក្ដីអស្ចារ្យនឹងមេទ័ពនោះណាស់ រួចទ្រង់បែរទៅ មានបន្ទូលនឹងមនុស្សទាំងប៉ុន្មានដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿណាជាខ្លាំងដល់ម៉្លេះទេ ទោះបើនៅសាសន៍អ៊ីស្រាអែលក៏ដោយ អាល់គីតាប កាលអ៊ីសាស្តាប់ពាក្យទាំងនេះហើយ អ៊ីសាស្ងើចសរសើរនាយទាហាននោះណាស់។ អ៊ីសាងាកទៅរកបណ្ដាជនដែលដើរតាមគាត់ ហើយមានប្រសាសន៍ថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រអែលក៏គ្មានផង»។ |
ពេលនោះ ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ឱ ស្ត្រីអើយ! ជំនឿរបស់នាងខ្លាំងណាស់! ចូរឲ្យបានសម្រេចតាមដែលនាងប្រាថ្នាចុះ”។ កូនស្រីរបស់នាងក៏ត្រូវបានប្រោសឲ្យជានៅវេលានោះឯង។
នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។
នៅពេលអារក្សនោះត្រូវបានដេញឲ្យចេញហើយ មនុស្សគក៏និយាយបាន។ ហ្វូងមនុស្សក៏ភ្ញាក់ផ្អើល ទាំងពោលថា៖ “នៅអ៊ីស្រាអែល មិនដែលឃើញការយ៉ាងនេះសោះ”។
ពួកអ្នកដែលត្រូវបានចាត់ឲ្យមកបានត្រឡប់ទៅផ្ទះវិញ ក៏ឃើញបាវបម្រើនោះមានសុខភាពល្អឡើងវិញ។
តែព្រះអង្គមានបន្ទូលនឹងស្ត្រីនោះថា៖“ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្តចុះ”៕
តាមពិត ទូលបង្គំក៏ជាមនុស្សនៅក្រោមអំណាចគេ ហើយមានទាហាននៅក្រោមទូលបង្គំដែរ។ ទូលបង្គំប្រាប់ម្នាក់ថា: ‘ទៅ’ គេក៏ទៅ; ប្រាប់ម្នាក់ទៀតថា: ‘មក’ គេក៏មក; ហើយប្រាប់បាវបម្រើរបស់ទូលបង្គំថា: ‘ធ្វើការនេះ’ គេក៏ធ្វើ”។