ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។
លូកា 7:50 - ព្រះគម្ពីរខ្មែរសាកល តែព្រះអង្គមានបន្ទូលនឹងស្ត្រីនោះថា៖“ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្តចុះ”៕ Khmer Christian Bible ព្រះអង្គក៏មានបន្ទូលទៅស្ដ្រីនោះថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរទៅដោយសុខសាន្តចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មានបន្ទូលទៅស្ត្រីនោះថា សេចក្ដីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្ដីសុខចុះ។ អាល់គីតាប អ៊ីសាប្រាប់ទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្ដចុះ»។ |
ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។
ព្រះយេស៊ូវទ្រង់ងាកមកឃើញស្ត្រីនោះ ក៏មានបន្ទូលថា៖“កូនស្រីអើយ ចូរមានទឹកចិត្តឡើង! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ”។ ស្ត្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។ រំពេចនោះ គាត់ក៏មើលឃើញវិញ ហើយដើរតាមព្រះអង្គនៅតាមផ្លូវ៕
ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។
រួចព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរក្រោកឡើងទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរឲ្យមើលឃើញវិញចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។
នៅពេលបានឮពាក្យទាំងនេះ ព្រះយេស៊ូវទ្រង់ស្ងើចនឹងលោក ក៏ងាកទៅរកហ្វូងមនុស្សដែលមកតាមព្រះអង្គ ហើយមានបន្ទូលថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ”។
ដូច្នេះ ចូរយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នករាល់គ្នាស្ដាប់ចុះ ដ្បិតអ្នកណាក៏ដោយដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ប៉ុន្តែអ្នកណាក៏ដោយដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះគិតថាមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ”។
ពីព្រោះគាត់មានកូនស្រីតែមួយអាយុប្រមាណដប់ពីរឆ្នាំ នាងជិតស្លាប់ហើយ។ ខណៈដែលព្រះយេស៊ូវកំពុងយាងទៅ មានហ្វូងមនុស្សប្រជ្រៀតព្រះអង្គ។
ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“កូនស្រីអើយជំនឿរបស់នាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ”។