ខណៈដែលព្រះយេស៊ូវកំពុងគង់នៅតុអាហារក្នុងផ្ទះ មើល៍! មានអ្នកទារពន្ធ និងមនុស្សបាបជាច្រើនបានមក រួមតុអាហារជាមួយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គដែរ។
លូកា 7:49 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលរួមតុអាហារជាមួយក៏ចាប់ផ្ដើមនិយាយក្នុងចិត្តថា៖ “តើអ្នកនេះជានរណា ដែលសូម្បីតែបាបក៏លើកលែងទោសបានដូច្នេះ?”។ Khmer Christian Bible ឯពួកអ្នកកំពុងអង្គុយនៅតុអាហារជាមួយព្រះអង្គ ក៏ចាប់ផ្ដើមគិតក្នុងចិត្ដថា៖ «តើអ្នកនេះជានរណាដែលអាចលើកលែងទោសបាន សូម្បីតែបាបក៏ដោយ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អស់អ្នកដែលអង្គុយរួមតុជាមួយព្រះអង្គ ចាប់ផ្ដើមគិតក្នុងចិត្តថា៖ «តើលោកនេះជានរណា ដែលសូម្បីតែបាបក៏អត់ទោសឲ្យបានដូច្នេះ»? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលអង្គុយនៅតុជាមួយ ក៏ចាប់តាំងគិតក្នុងចិត្តថា តើអ្នកនេះជាអ្វីដែលអត់ទោសបាបបានផងដូច្នេះ អាល់គីតាប អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្ដរៀងៗខ្លួនថា៖ «តើអ្នកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។ |
ខណៈដែលព្រះយេស៊ូវកំពុងគង់នៅតុអាហារក្នុងផ្ទះ មើល៍! មានអ្នកទារពន្ធ និងមនុស្សបាបជាច្រើនបានមក រួមតុអាហារជាមួយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គដែរ។
មើល៍! អ្នកខ្លះក្នុងពួកគ្រូវិន័យបាននិយាយក្នុងចិត្តថា៖ “អ្នកនេះនិយាយប្រមាថព្រះហើយ!”។
“ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? គាត់និយាយប្រមាថព្រះហើយ! ក្រៅពីព្រះមួយអង្គ តើនរណាអាចលើកលែងទោសបាបបាន?”។