ម្ដេចក៏មានប្រាក់នៅក្នុងដៃរបស់មនុស្សល្ងង់ដើម្បីទិញប្រាជ្ញា ពេលគាត់គ្មានវិចារណញ្ញាណដូច្នេះ?
លូកា 7:32 - ព្រះគម្ពីរខ្មែរសាកល គឺប្រៀបដូចជាក្មេងៗអង្គុយតាមផ្សារ ដែលស្រែកដាក់គ្នាទៅវិញទៅមកថា: ‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនបានរាំទេ; ពួកយើងស្មូត្របទទំនួញ តែពួកឯងក៏មិនបានយំសោកដែរ’។ Khmer Christian Bible ពួកគេប្រៀបបានដូចជាក្មេងៗដែលអង្គុយនៅផ្សារស្រែកទៅពួកគ្នាវាថា យើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនរាំទេ ហើយយើងស្មូត្រ តែពួកឯងមិនយំសោកសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺគេប្រៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា "យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំទេ យើងបានស្មូត្របទទំនួញ តែឯងមិនបានយំសោះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា “យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរាំ យើងបានស្មូត្របទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគេដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំសោះ អាល់គីតាប គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា “យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរាំ យើងបានសូត្របទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ”។ |
ម្ដេចក៏មានប្រាក់នៅក្នុងដៃរបស់មនុស្សល្ងង់ដើម្បីទិញប្រាជ្ញា ពេលគាត់គ្មានវិចារណញ្ញាណដូច្នេះ?
កន្លែងសាធារណៈក្នុងទីក្រុងនឹងពេញដោយក្មេងប្រុសក្មេងស្រី ដែលរត់លេងក្នុងកន្លែងសាធារណៈនៃទីក្រុងនោះ’។
ប្រមាណជាម៉ោងប្រាំបួនព្រឹកលោកចេញទៅឃើញអ្នកផ្សេងទៀតឈរនៅតាមផ្សារទាំងគ្មានការងារធ្វើ
ព្រះអម្ចាស់មានបន្ទូលទៀតថា៖“តើខ្ញុំនឹងប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? តើពួកគេប្រៀបដូចជាអ្វី?
ដ្បិតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានមក ទាំងមិនហូបនំប៉័ង ទាំងមិនផឹកស្រាទំពាំងបាយជូរផង អ្នករាល់គ្នាក៏និយាយថា: ‘គាត់មានអារក្សចូល!’