ព្រះអង្គទ្រង់ចាត់ព្រះបន្ទូលរបស់ព្រះអង្គឲ្យមក ហើយប្រោសពួកគេឲ្យជា ព្រមទាំងរំដោះពួកគេពីរណ្ដៅមរណៈផង។
លូកា 6:10 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទតមើលជុំវិញទៅពួកគេទាំងអស់គ្នាហើយ ក៏មានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏ធ្វើតាម នោះដៃរបស់គាត់បានដូចដើមវិញ។ Khmer Christian Bible កាលព្រះអង្គទតមើលទៅមនុស្សទាំងអស់ដែលនៅជុំវិញហើយ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏ធ្វើតាម ហើយដៃគាត់ក៏បានជាឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីទតមើលមនុស្សទាំងអស់ដែលនៅជុំវិញហើយ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!»។ គាត់ក៏លាតដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបែរព្រះភ័ក្ត្រទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ងាកជុំវិញ ទតមើលគេទាំងអស់គ្នា រួចមានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង អាល់គីតាប អ៊ីសាបែរមុខមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចប្រាប់ទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ |
ព្រះអង្គទ្រង់ចាត់ព្រះបន្ទូលរបស់ព្រះអង្គឲ្យមក ហើយប្រោសពួកគេឲ្យជា ព្រមទាំងរំដោះពួកគេពីរណ្ដៅមរណៈផង។
ព្រះអង្គទតមើលជុំវិញទៅពួកគេដោយព្រះពិរោធ ទាំងពិបាកព្រះទ័យចំពោះភាពរឹងរូសនៃចិត្តរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ។
ពួកគេក៏ពេញដោយភាពក្ដៅក្រហាយ ហើយពិគ្រោះគ្នាទៅវិញទៅមកថា ត្រូវធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំសូមសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមួយណាត្រូវច្បាប់ : ធ្វើល្អ ឬធ្វើអាក្រក់? សង្គ្រោះជីវិត ឬសម្លាប់ជីវិត?”។