អ័ប្រាហាំដាក់ឈ្មោះកូនប្រុសរបស់គាត់ដែលកើតមកដល់គាត់ គឺកូនដែលសារ៉ាបង្កើតឲ្យគាត់នោះថា អ៊ីសាក។
លូកា 3:34 - ព្រះគម្ពីរខ្មែរសាកល យូដាជាកូនយ៉ាកុប យ៉ាកុបជាកូនអ៊ីសាក អ៊ីសាកជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ា ថេរ៉ាជាកូនណាឃរ Khmer Christian Bible លោកយូដាជាកូនលោកយ៉ាកុប លោកយ៉ាកុបជាកូនលោកអ៊ីសាក លោកអ៊ីសាកជាកូនលោកអ័ប្រាហាំ លោកអ័ប្រាហាំជាកូនលោកថេរ៉ា លោកថេរ៉ាជាកូនលោកណាឃរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូដាជាកូនយ៉ាកុប យ៉ាកុបជាកូនអ៊ីសាក អ៊ីសាកជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ា ថេរ៉ាជាកូនណាឃរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយូដាជាបុត្រលោកយ៉ាកុប លោកយ៉ាកុបជាបុត្រលោកអ៊ីសាក លោកអ៊ីសាកជាបុត្រលោកអប្រាហាំ លោកអប្រាហាំជាបុត្រលោកថេរ៉ា លោកថេរ៉ាជាបុត្រលោកណាឃរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យូដាជាកូនយ៉ាកុបៗ ជាកូនអ៊ីសាកៗ ជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ាៗ ជាកូនណាឃរ អាល់គីតាប លោកយូដាជាកូនណាពីយ៉ាកកូប យ៉ាកកូបជាកូនណាពីអ៊ីសាហាក់ អ៊ីសាហាក់ជាកូនណាពីអ៊ីព្រហ៊ីម អ៊ីព្រហ៊ីមជាកូនលោកថេរ៉ា លោកថេរ៉ាជាកូនលោកណាឃរ |
អ័ប្រាហាំដាក់ឈ្មោះកូនប្រុសរបស់គាត់ដែលកើតមកដល់គាត់ គឺកូនដែលសារ៉ាបង្កើតឲ្យគាត់នោះថា អ៊ីសាក។
បន្ទាប់មក ប្អូនវាក៏កើតចេញមកទាំងដៃកាន់កែងជើងអេសាវ គេក៏ដាក់ឈ្មោះវាថា យ៉ាកុប។ រីឯអ៊ីសាកមានអាយុហុកសិបឆ្នាំ ពេលបង្កើតពួកវា។
ណាសូនជាកូនអ័មីណាដាប់ អ័មីណាដាប់ជាកូនអាដមីន អាដមីនជាកូនអើរ៉ាម អើរ៉ាមជាកូនហេស្រុន ហេស្រុនជាកូនពេរេស ពេរេសជាកូនយូដា
ណាឃរជាកូនសេរូក សេរូកជាកូនរេហ៊ូវ រេហ៊ូវជាកូនផាលេក ផាលេកជាកូនហេប៊ើរ ហេប៊ើរជាកូនសេឡា
ព្រះបានប្រទានសម្ពន្ធមេត្រីនៃពិធីកាត់ស្បែកដល់អ័ប្រាហាំ។ ដូច្នេះ អ័ប្រាហាំបានបង្កើតអ៊ីសាក ហើយធ្វើពិធីកាត់ស្បែកឲ្យគាត់នៅថ្ងៃទីប្រាំបី។ ក្រោយមក អ៊ីសាកបានបង្កើតយ៉ាកុប ហើយយ៉ាកុបបានបង្កើតបុព្វបុរសទាំងដប់ពីរនាក់។