នៅពេលឲ្យហ្វូងមនុស្សទៅវិញហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំតែព្រះអង្គឯងដើម្បីអធិស្ឋាន។ លុះដល់ពេលល្ងាច ព្រះអង្គគង់នៅទីនោះតែព្រះអង្គឯង។
លូកា 3:21 - ព្រះគម្ពីរខ្មែរសាកល កាលមួយមានកើតឡើងដូច្នេះ: នៅពេលប្រជាជនទាំងអស់បានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូវក៏បានទទួលពិធីជ្រមុជទឹកដែរ។ ពេលព្រះអង្គកំពុងអធិស្ឋាន ផ្ទៃមេឃត្រូវបានបើកចំហ Khmer Christian Bible កាលប្រជាជនទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូក៏បានទទួលពិធីជ្រមុជទឹកដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលប្រជាជនទាំងអស់បានទទួលពិធីជ្រមុជរួច ព្រះយេស៊ូវក៏បានទទួលពិធីជ្រមុជទឹករួចហើយដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន* ស្រាប់តែផ្ទៃមេឃបើកចំហ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលបណ្តាជនទាំងប៉ុន្មាន បានទទួលបុណ្យជ្រមុជហើយ នោះព្រះយេស៊ូវក៏ទទួលដែរ រួចកំពុងដែលទ្រង់អធិស្ឋាន នោះស្រាប់តែមេឃរបើកឡើង អាល់គីតាប ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ អ៊ីសាក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលអ៊ីសាកំពុងទូរអ ស្រាប់តែផ្ទៃមេឃបើកចំហ |
នៅពេលឲ្យហ្វូងមនុស្សទៅវិញហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំតែព្រះអង្គឯងដើម្បីអធិស្ឋាន។ លុះដល់ពេលល្ងាច ព្រះអង្គគង់នៅទីនោះតែព្រះអង្គឯង។
កាលមួយមានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវកំពុងអធិស្ឋានតែព្រះអង្គឯង ពួកសិស្សរបស់ព្រះអង្គក៏នៅជាមួយព្រះអង្គ ហើយព្រះអង្គមានបន្ទូលសួរពួកគេថា៖“តើហ្វូងមនុស្សនិយាយថាខ្ញុំជានរណា?”។
រួចព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនឹងឃើញផ្ទៃមេឃដែលបើកចំហ និងបណ្ដាទូតសួគ៌របស់ព្រះឡើងចុះៗពីខាងលើកូនមនុស្ស”៕
ចាប់តាំងពីពិធីជ្រមុជទឹករបស់យ៉ូហាន រហូតដល់ថ្ងៃដែលព្រះយេស៊ូវត្រូវបានទទួលឡើងពីពួកយើងទៅ គឺឲ្យម្នាក់ក្នុងអ្នកទាំងនេះធ្វើជាសាក្សីជាមួយយើងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ”។