ពេលនោះ មើល៍! មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ពីព្រោះទូតសួគ៌របស់ព្រះអម្ចាស់បានចុះមកពីលើមេឃ ហើយចូលទៅប្រមៀលថ្មចេញ រួចអង្គុយលើថ្មនោះ។
លូកា 24:2 - ព្រះគម្ពីរខ្មែរសាកល ក៏ឃើញថាថ្មត្រូវបានប្រមៀលចេញពីមាត់រូងហើយ។ Khmer Christian Bible ពួកគេបានឃើញថ្មត្រូវបានប្រមៀលចេញពីផ្នូរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរហើយ អាល់គីតាប ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។ |
ពេលនោះ មើល៍! មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ពីព្រោះទូតសួគ៌របស់ព្រះអម្ចាស់បានចុះមកពីលើមេឃ ហើយចូលទៅប្រមៀលថ្មចេញ រួចអង្គុយលើថ្មនោះ។
នៅថ្ងៃទីមួយនៃសប្ដាហ៍ ពេលព្រលឹមស្រាងៗ ពួកស្ត្រីៗមកដល់រូងផ្នូរ ទាំងយកគ្រឿងក្រអូបដែលពួកនាងបានរៀបចំទុកមកជាមួយដែរ
ព្រះយេស៊ូវទ្រង់រំជួលក្នុងអង្គទ្រង់ម្ដងទៀត ហើយក៏យាងទៅដល់រូងផ្នូរ។ រូងផ្នូរនោះជារអាងភ្នំ មានថ្មមួយបិទនៅមាត់រូង។
ដូច្នេះ ពួកគេក៏យកថ្មចេញ។ ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅលើ ហើយមានបន្ទូលថា៖“ព្រះបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គទ្រង់សណ្ដាប់ទូលបង្គំ។