“រីឯអ្នកទារពន្ធនោះក៏ឈរពីចម្ងាយ សូម្បីតែងើបភ្នែកឡើងទៅមេឃក៏មិនហ៊ានផង ប៉ុន្តែចេះតែគក់ទ្រូងខ្លួនឯងវិញ ទាំងនិយាយថា: ‘ព្រះអើយ សូមប្រោសប្រណីទូលបង្គំដែលជាមនុស្សបាបផង!’។
លូកា 23:48 - ព្រះគម្ពីរខ្មែរសាកល រីឯហ្វូងមនុស្សទាំងអស់ដែលជួបជុំគ្នាដើម្បីមើលទិដ្ឋភាពនោះបានឃើញហេតុការណ៍ដែលកើតឡើង ក៏ត្រឡប់ទៅវិញទាំងគក់ទ្រូង។ Khmer Christian Bible រីឯបណ្ដាជនទាំងអស់ដែលជួបជុំគ្នាមើលហេតុការណ៍នេះ កាលបានសង្កេតឃើញហេតុការណ៍ដែលបានកើតឡើង ក៏ត្រលប់ទៅវិញទាំងគក់ទ្រូង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបណ្តាជនទាំងប៉ុន្មានដែលប្រជុំគ្នាមើលការនោះ ក្រោយពីបានឃើញហេតុការណ៍ដែលកើតឡើងដូច្នោះ គេក៏វិលទៅផ្ទះវិញ ទាំងគក់ទ្រូង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបណ្ដាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញ ទាំងគក់ទ្រូង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបណ្តាមនុស្សទាំងហ្វូង ដែលប្រជុំគ្នាមើលការនោះ កាលគេបានឃើញការដែលកើតឡើងដូច្នោះ ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ អាល់គីតាប រីឯបណ្ដាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញ ទាំងគក់ទ្រូង។ |
“រីឯអ្នកទារពន្ធនោះក៏ឈរពីចម្ងាយ សូម្បីតែងើបភ្នែកឡើងទៅមេឃក៏មិនហ៊ានផង ប៉ុន្តែចេះតែគក់ទ្រូងខ្លួនឯងវិញ ទាំងនិយាយថា: ‘ព្រះអើយ សូមប្រោសប្រណីទូលបង្គំដែលជាមនុស្សបាបផង!’។
រីឯគេទាំងអស់គ្នាក៏យំសោកគក់ទ្រូងដោយសារតែក្មេងនោះ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“កុំយំឡើយ! ក្មេងនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។
នៅពេលប្រជាជនបានឮដូច្នេះ ពួកគេក៏ត្រូវបានចាក់ទម្លុះដល់ចិត្ត ហើយសួរពេត្រុស និងសាវ័កឯទៀតថា៖ “បងប្អូនអើយ តើយើងគួរធ្វើដូចម្ដេច?”។