មានហ្វូងមនុស្សមួយក្រុមធំ និងស្ត្រីៗដែលយំគក់ទ្រូងអាណិតព្រះអង្គ ដើរតាមព្រះអង្គ។
លូកា 23:28 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ងាកទៅរកពួកនាង ហើយមានបន្ទូលថា៖“កូនស្រីយេរូសាឡិមអើយ កុំយំអាណិតខ្ញុំឡើយ ផ្ទុយទៅវិញ ចូរយំអាណិតខ្លួនអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាចុះ! Khmer Christian Bible ប៉ុន្ដែព្រះយេស៊ូងាកមកមានបន្ទូលទៅពួកគេថា៖ «កូនស្រីក្រុងយេរូសាឡិមអើយ! កុំយំសម្រាប់ខ្ញុំអី ចូរយំសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាវិញចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវងាកបែរទៅ មានព្រះបន្ទូលទៅពួកស្ត្រីទាំងនោះថា៖ «កូនស្រីក្រុងយេរូសាឡិមអើយ កុំយំអាណិតខ្ញុំអី ចូរយំអាណិតខ្លួនអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្ត្រីទាំងនោះថា៖ «ស្ត្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់ងាកបែរទៅ មានបន្ទូលនឹងពួកស្ត្រីទាំងនោះថា កូនស្រីក្រុងយេរូសាឡិមអើយ កុំយំនឹងខ្ញុំឡើយ ឲ្យយំនឹងខ្លួនអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាវិញចុះ អាល់គីតាប អ៊ីសាងាកមកមានប្រសាសន៍នឹងស្ដ្រីទាំងនោះថា៖ «ស្ដ្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញ |
មានហ្វូងមនុស្សមួយក្រុមធំ និងស្ត្រីៗដែលយំគក់ទ្រូងអាណិតព្រះអង្គ ដើរតាមព្រះអង្គ។
ដ្បិតមើល៍! នឹងមានថ្ងៃមកដល់ ដែលគេនឹងពោលថា: ‘មានពរហើយ ពួកស្ត្រីអារ និងផ្ទៃដែលមិនបានសម្រាលកូន ព្រមទាំងអ្នកដែលមិនបានបំបៅកូន!’។
“មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។