ព្រលឹងរបស់ខ្ញុំនៅកណ្ដាលចំណោមសិង្ហ ខ្ញុំដេកក្នុងចំណោមអ្នកដែលស៊ីបំផ្លាញ គឺមនុស្សលោក; ធ្មេញរបស់ពួកគេជាលំពែង និងជាព្រួញ ហើយអណ្ដាតរបស់ពួកគេជាដាវដ៏មុត។
លូកា 23:23 - ព្រះគម្ពីរខ្មែរសាកល ពួកគេស្រែកទទូចយ៉ាងខ្លាំងទាមទារឲ្យឆ្កាងព្រះអង្គ ហើយសំឡេងរបស់ពួកគេបានឈ្នះ។ Khmer Christian Bible ប៉ុន្ដែពួកគេបានទទូចដោយសំឡេងឮៗទាមទារឲ្យឆ្កាងព្រះអង្គ ហើយសំឡេងរបស់ពួកគេក៏យកឈ្នះបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេស្រែកទទូចកាន់តែខ្លាំង ទាំងសុំឲ្យឆ្កាងព្រះអង្គ ហើយសម្រែករបស់អ្នកទាំងនោះ និងពួកសង្គ្រាជ ក៏បានឈ្នះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងព្រះយេស៊ូ សម្រែករបស់គេមានប្រៀបជាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេស្រែកទទូចជាខ្លាំង ទាំងសូមឲ្យឆ្កាងទ្រង់វិញ ហើយសំរែករបស់ជនទាំងនោះ នឹងពួកសង្គ្រាជ ក៏បានឈ្នះ អាល់គីតាប ប៉ុន្តែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងអ៊ីសា សំរែករបស់គេមានប្រៀបជាង។ |
ព្រលឹងរបស់ខ្ញុំនៅកណ្ដាលចំណោមសិង្ហ ខ្ញុំដេកក្នុងចំណោមអ្នកដែលស៊ីបំផ្លាញ គឺមនុស្សលោក; ធ្មេញរបស់ពួកគេជាលំពែង និងជាព្រួញ ហើយអណ្ដាតរបស់ពួកគេជាដាវដ៏មុត។
ខ្ញុំបានបំបាត់អ្នកគង្វាលបីនាក់ក្នុងមួយខែ។ ប៉ុន្តែចិត្តរបស់ខ្ញុំបានអន្ទះអន្ទែងនឹងហ្វូងចៀមនោះ ហើយចិត្តរបស់ពួកវាក៏ស្អប់ខ្ពើមខ្ញុំដែរ។
ប៉ុន្តែពេត្រុសប្រកែកដាច់អហង្ការថា៖ “បើសិនខ្ញុំត្រូវតែស្លាប់ជាមួយលោក ក៏ខ្ញុំនឹងមិនបដិសេធលោកជាដាច់ខាត”។ សិស្សទាំងអស់គ្នាក៏និយាយដូចគ្នាដែរ។
ពីឡាត់មានប្រសាសន៍នឹងពួកគេជាលើកទីបីថា៖ “ហេតុអ្វី? តើអ្នកនេះបានប្រព្រឹត្តការអាក្រក់អ្វី? ខ្ញុំរកមិនឃើញទោសអ្វីដល់ស្លាប់ក្នុងគាត់ឡើយ។ ដូច្នេះ ក្រោយពីវាយប្រដៅគាត់ ខ្ញុំនឹងដោះលែងគាត់”។
ពួកគេនៅតែអះអាងយ៉ាងម៉ឺងម៉ាត់ថា៖ “អ្នកនេះញុះញង់ប្រជាជន ទាំងបង្រៀននៅយូឌាទាំងមូល ចាប់ពីកាលីឡេរហូតដល់ទីនេះ”។