ដោយហេតុនេះ ពួកអគ្គទេសាភិបាល និងពួកចៅហ្វាយខេត្តក៏រកឲ្យឃើញទោសទាស់នឹងដានីយ៉ែលទាក់ទងនឹងអាណាចក្រនោះ ប៉ុន្តែពួកគេរកមិនឃើញទោស ឬកំហុសអ្វីទេ ពីព្រោះគាត់ស្មោះត្រង់ ដូច្នេះពួកគេក៏រកមិនឃើញការធ្វេសប្រហែស ឬកំហុសអ្វីក្នុងគាត់ឡើយ។
លូកា 23:15 - ព្រះគម្ពីរខ្មែរសាកល រីឯហេរ៉ូឌក៏រកមិនឃើញអ្វីដែរ ដ្បិតទ្រង់បានបញ្ជូនអ្នកនេះមកយើងវិញ។ មើល៍! គាត់មិនបានធ្វើអ្វីសមតែស្លាប់ឡើយ។ Khmer Christian Bible ស្ដេចហេរ៉ូឌក៏ដូចគ្នាដែរ ដ្បិតស្ដេចបានបញ្ជូនបុរសនេះមកឲ្យយើងវិញ ហើយមើល៍ គាត់មិនបានប្រព្រឹត្តអ្វីមួយដែលសមនឹងស្លាប់សោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូម្បីតែព្រះបាទហេរ៉ូឌក៏រកមិនឃើញដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅជួបទ្រង់ ហើយមិនឃើញថាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាស្ដេចបញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្តអ្វី គួរឲ្យប្រហារជីវិតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងស្តេចហេរ៉ូឌក៏រកគ្មានដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅឯទ្រង់ ហើយមើល ទ្រង់មិនថាជាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ អាល់គីតាប សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាស្តេចបញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្ដអ្វី គួរឲ្យប្រហារជីវិតឡើយ។ |
ដោយហេតុនេះ ពួកអគ្គទេសាភិបាល និងពួកចៅហ្វាយខេត្តក៏រកឲ្យឃើញទោសទាស់នឹងដានីយ៉ែលទាក់ទងនឹងអាណាចក្រនោះ ប៉ុន្តែពួកគេរកមិនឃើញទោស ឬកំហុសអ្វីទេ ពីព្រោះគាត់ស្មោះត្រង់ ដូច្នេះពួកគេក៏រកមិនឃើញការធ្វេសប្រហែស ឬកំហុសអ្វីក្នុងគាត់ឡើយ។
រីឯហេរ៉ូឌមានរាជឱង្ការថា៖ “យើងបានកាត់ក្បាលយ៉ូហានហើយ ចុះអ្នកនេះដែលយើងឮហេតុការណ៍ទាំងនេះអំពីគាត់ ជានរណា?” ដូច្នេះ ហេរ៉ូឌក៏ចង់ជួបព្រះយេស៊ូវ។