ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។
លូកា 22:9 - ព្រះគម្ពីរខ្មែរសាកល ពួកគេទូលសួរព្រះអង្គថា៖ “តើលោកចង់ឲ្យយើងខ្ញុំរៀបចំនៅឯណា?”។ Khmer Christian Bible ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «តើលោកចង់ឲ្យយើងរៀបចំនៅកន្លែងណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគេទូលសួរថា៖ «តើព្រះអង្គសព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងនៅកន្លែងណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេទូលសួរថា តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា អាល់គីតាប អ្នកទាំងពីរសួរអ៊ីសាថា៖ «តើតួនចង់ឲ្យយើងខ្ញុំរៀបចំជប់លៀង នៅកន្លែងណា?»។ |
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មើល៍! នៅពេលពួកអ្នកចូលទៅទីក្រុង មានបុរសម្នាក់ដែលកំពុងលីក្អមទឹកនឹងជួបពួកអ្នក។ ចូរទៅតាមគាត់រហូតដល់ផ្ទះដែលគាត់ចូលនោះចុះ
ព្រះយេស៊ូវទ្រង់ចាត់ពេត្រុស និងយ៉ូហានឲ្យទៅ ដោយមានបន្ទូលថា៖“ចូរទៅរៀបចំបុណ្យរំលងសម្រាប់ពួកយើង ដើម្បីឲ្យពួកយើងបានហូប”។