ពេត្រុសនិយាយថា៖ “លោក! ខ្ញុំមិនដឹងអ្វីដែលលោកនិយាយទេ”។ ខណៈដែលគាត់កំពុងនិយាយនៅឡើយ ភ្លាមនោះ មាន់ក៏រងាវឡើង។
លូកា 22:59 - ព្រះគម្ពីរខ្មែរសាកល ប្រមាណជាមួយម៉ោងក្រោយមក មានម្នាក់ផ្សេងទៀតអះអាងថា៖ “អ្នកនេះពិតជានៅជាមួយអ្នកនោះមែន ពីព្រោះគាត់ជាអ្នកកាលីឡេដែរ”។ Khmer Christian Bible ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយអះអាងថា៖ «អ្នកនេះនៅជាមួយម្នាក់នោះប្រាកដណាស់ ព្រោះគាត់ជាអ្នកស្រុកកាលីឡេដែរ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រហែលជាមួយម៉ោងក្រោយមក មានម្នាក់ទៀតថា៖ «អ្នកនេះប្រាកដជាបាននៅជាមួយអ្នកនោះដែរ ដ្បិតជាសាសន៍កាលីឡេដូចគ្នា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖ «អ្នកនេះពិតជាបក្សពួករបស់យេស៊ូមែន ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្រហែលជា១ម៉ោងក្រោយមកមានម្នាក់ទៀតថា អ្នកនេះប្រាកដជាបាននៅជាមួយនឹងមនុស្សនោះដែរ ដ្បិតជាសាសន៍កាលីឡេដូចគ្នា អាល់គីតាប ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖ «អ្នកនេះពិតជាបក្សពួករបស់អ៊ីសាមែន ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។ |
ពេត្រុសនិយាយថា៖ “លោក! ខ្ញុំមិនដឹងអ្វីដែលលោកនិយាយទេ”។ ខណៈដែលគាត់កំពុងនិយាយនៅឡើយ ភ្លាមនោះ មាន់ក៏រងាវឡើង។
ពួកគេនិយាយនឹងនាងថា៖ “នាងឆ្កួតហើយ!”។ ប៉ុន្តែនាងនៅតែអះអាងថាដូច្នេះមែន។ ដូច្នេះ ពួកគេក៏និយាយថា៖ “គឺទូតសួគ៌របស់គាត់ទេ”។