មានម្នាក់ក្នុងពួកអ្នកដែលឈរនៅទីនោះ ហូតដាវកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកម្ខាងរបស់អ្នកនោះ។
លូកា 22:50 - ព្រះគម្ពីរខ្មែរសាកល មានម្នាក់ក្នុងពួកគេ បានកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកស្ដាំរបស់អ្នកនោះ។ Khmer Christian Bible ស្រាប់តែមានមនុស្សម្នាក់ក្នុងចំណោមពួកគេបានកាប់បាវបម្រើរបស់សម្ដេចសង្ឃម្នាក់ដាច់ត្រចៀកខាងស្ដាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសិស្សម្នាក់ក្នុងពួកគេ បានកាប់បាវបម្រើសម្តេចសង្ឃដាច់ស្លឹកត្រចៀកខាងស្តាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សម្នាក់បានកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ*មួយដាវ ដាច់ស្លឹកត្រចៀកស្ដាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានម្នាក់ក្នុងពួកគេ ក៏កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ អាល់គីតាប សិស្សម្នាក់បានកាប់អ្នកបម្រើរបស់មូស្ទមួយដាវដាច់ស្លឹកត្រចៀកស្ដាំ។ |
មានម្នាក់ក្នុងពួកអ្នកដែលឈរនៅទីនោះ ហូតដាវកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកម្ខាងរបស់អ្នកនោះ។
នៅពេលពួកអ្នកដែលនៅជុំវិញព្រះយេស៊ូវឃើញហេតុការណ៍ដែលរៀបនឹងកើតឡើង ពួកគេទូលថា៖ “ព្រះអម្ចាស់! តើឲ្យយើងខ្ញុំកាប់នឹងដាវឬ?”។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ឈប់! ប៉ុណ្ណឹងបានហើយ!” រួចព្រះអង្គក៏ពាល់ត្រចៀកអ្នកនោះ ហើយប្រោសគាត់ឲ្យជា។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំសងសឹកដោយខ្លួនឯងឡើយ គឺចូរទុកឱកាសឲ្យព្រះពិរោធរបស់ព្រះអង្គវិញ ដ្បិតមានសរសេរទុកមកថា:“ព្រះអម្ចាស់មានបន្ទូលថា ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ”។
ដ្បិតគ្រឿងសឹកនៃសង្គ្រាមរបស់យើងមិនមែនខាងសាច់ឈាមទេ គឺមានឫទ្ធានុភាពរបស់ព្រះ សម្រាប់បំផ្លាញបន្ទាយទាំងឡាយ បំផ្លាញហេតុផលផ្សេងៗ