លូកា 22:14 - ព្រះគម្ពីរខ្មែរសាកល លុះដល់ម៉ោងហើយ ព្រះយេស៊ូវគង់ចុះនៅតុអាហារ ហើយសាវ័កទាំងដប់ពីរនាក់ក៏អង្គុយជាមួយព្រះអង្គដែរ។ Khmer Christian Bible លុះដល់ពេលវេលា ព្រះអង្គក៏អង្គុយនៅតុអាហារជាមួយពួកសាវករបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ពេលហើយ ព្រះយេស៊ូវក៏គង់នៅតុជាមួយពួកសាវក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមសាវ័ក* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ពេលហើយ ទ្រង់ក៏គង់នៅតុជាមួយនឹងពួកសាវក អាល់គីតាប លុះដល់ពេលកំណត់ហើយ អ៊ីសាក៏រួមតុជាមួយក្រុមសាវ័ក |
ពួកសាវ័កបានជួបជុំគ្នានៅមុខព្រះយេស៊ូវ ហើយទូលព្រះអង្គអំពីអ្វីៗទាំងអស់ដែលពួកគេបានធ្វើ និងអ្វីៗដែលពួកគេបានបង្រៀន។
ពួកគេក៏ចេញទៅ ហើយឃើញដូចដែលព្រះយេស៊ូវបានមានបន្ទូលនឹងពួកគេ រួចពួកគេក៏រៀបចំអាហារបុណ្យរំលង។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំប្រាថ្នាចង់ហូបអាហារបុណ្យរំលងនេះជាមួយអ្នករាល់គ្នាខ្លាំងណាស់ មុនខ្ញុំរងទុក្ខ។