ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 20:15 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ពួកគេ​ក៏​អូស​គាត់​ចេញ​ទៅ​ខាងក្រៅ​ចម្ការទំពាំងបាយជូរ ហើយ​សម្លាប់​គាត់​។ “ចុះ​ម្ចាស់​ចម្ការទំពាំងបាយជូរ​នឹង​ធ្វើ​ដូចម្ដេច​ដល់​ពួកគេ​?

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​ក៏​បោះ​កូន​ប្រុស​នោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយជូរ​ ហើយ​សម្លាប់​ចោល។​ បន្ទាប់​មក​ តើ​ម្ចាស់​ចម្ការ​ទំពាំង​បាយជូរ​នឹង​ធ្វើ​ដូចម្ដេច​ចំពោះ​ពួកគេ?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​បោះ​គាត់​ទៅ​ក្រៅ​ចម្ការ ហើយ​សម្លាប់​ចោល ដូច្នេះ តើ​ម្ចាស់​ចម្ការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក៏​បោះ​កូន​ប្រុស​ម្ចាស់​ចម្ការ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដល់​អ្នក​ទាំង​នោះ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​បោះ​ទៅ​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ ដូច្នេះ តើ​ថៅកែ​ចំការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច

សូមមើលជំពូក

អាល់គីតាប

គេ​ក៏​បោះ​កូន​ប្រុស​ម្ចាស់​ចំការ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល។ តើ​ម្ចាស់​ចំការ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដល់​អ្នក​ទាំង​នោះ?។

សូមមើលជំពូក



លូកា 20:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

“ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​គាត់ ក៏​ជជែក​គ្នា​ថា​: ‘ ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ យើង​នាំគ្នា​សម្លាប់​វា​ចោល​ទៅ ដើម្បីឲ្យ​ទ្រព្យមរតក​បានជា​របស់យើង’។


លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនេះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត”។ នៅពេល​ឮ​ដូច្នេះ គេ​ក៏​ពោលថា​៖ “កុំឲ្យ​កើតមាន​ដូច្នោះ​ឡើយ​!”។


ដូច្នេះ ព្រះយេស៊ូវ​ក៏​បាន​រងទុក្ខ​នៅ​ខាងក្រៅ​ទ្វារក្រុង​ដែរ ដើម្បី​ញែក​ប្រជារាស្ត្រ​ជាវិសុទ្ធ តាមរយៈ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។