ដោយមានបន្ទូលនឹងពួកគេថា៖“ចូរទៅភូមិនៅខាងមុខពួកអ្នកចុះ ហើយភ្លាមនោះពួកអ្នកនឹងឃើញមេលាមួយដែលគេចងទុក និងកូនរបស់វានៅជាមួយដែរ។ ចូរស្រាយពួកវាដឹកមកឲ្យខ្ញុំចុះ។
លូកា 19:30 - ព្រះគម្ពីរខ្មែរសាកល ដោយមានបន្ទូលថា៖“ចូរទៅភូមិនៅខាងមុខចុះ។ នៅពេលចូលទៅ ពួកអ្នកនឹងឃើញកូនលាមួយដែលគ្មានអ្នកណាធ្លាប់ជិះ ត្រូវគេចងទុកនៅទីនោះ។ ចូរស្រាយវាដឹកមកចុះ។ Khmer Christian Bible ដោយមានបន្ទូលថា៖ «ចូរទៅក្នុងភូមិនៅទល់មុខនោះ ពេលអ្នកចូលទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានមនុស្សណាជិះនៅឡើយ ចូរស្រាយ ហើយនាំវាមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយមានព្រះបន្ទូលថា៖ «ត្រូវចូលទៅក្នុងភូមិខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកយកមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវចូលទៅក្នុងភូមិនៅខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលា១ គេចងទុក ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកនាំមក អាល់គីតាប ដោយនិយាយថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ |
ដោយមានបន្ទូលនឹងពួកគេថា៖“ចូរទៅភូមិនៅខាងមុខពួកអ្នកចុះ ហើយភ្លាមនោះពួកអ្នកនឹងឃើញមេលាមួយដែលគេចងទុក និងកូនរបស់វានៅជាមួយដែរ។ ចូរស្រាយពួកវាដឹកមកឲ្យខ្ញុំចុះ។
នៅពេលយាងមកជិតបេតផាសេ និងបេថានី ត្រង់ភ្នំមួយដែលគេហៅថា “ភ្នំដើមអូលីវ” ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ
ប្រសិនបើមានអ្នកណាសួរពួកអ្នកថា: ‘ស្រាយវាធ្វើអី?’ ចូរប្រាប់ដូច្នេះថា: ‘ព្រះអម្ចាស់ត្រូវការវា’”។
ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ មុនការនោះកើតឡើង ដើម្បីឲ្យអ្នករាល់គ្នាបានជឿ កាលណាការនោះកើតឡើង។