ពួកគេបានមកដល់យេរីខូរ។ ខណៈដែលព្រះអង្គកំពុងយាងចាកចេញពីយេរីខូរជាមួយពួកសិស្ស និងហ្វូងមនុស្សមួយក្រុមធំ មានអ្នកសុំទានខ្វាក់ភ្នែកម្នាក់ ឈ្មោះបារទីមេជាកូនរបស់ទីមេ កំពុងអង្គុយនៅក្បែរផ្លូវ។
លូកា 19:1 - ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវយាងចូលទៅយេរីខូរ ហើយយាងកាត់ទីក្រុង Khmer Christian Bible ពេលចូលដល់ក្នុងក្រុងយេរីខូរ ព្រះអង្គក៏យាងកាត់ក្រុង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានយាងចូលទៅក្នុងក្រុងយេរីខូរ ហើយយាងកាត់ទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះទ្រង់បានចូលទៅក្នុងក្រុងយេរីខូរ ក៏យាងកាត់ទីក្រុងទៅ អាល់គីតាប អ៊ីសាមកដល់ក្រុងយេរីខូ ហើយដើរកាត់ទីក្រុង។ |
ពួកគេបានមកដល់យេរីខូរ។ ខណៈដែលព្រះអង្គកំពុងយាងចាកចេញពីយេរីខូរជាមួយពួកសិស្ស និងហ្វូងមនុស្សមួយក្រុមធំ មានអ្នកសុំទានខ្វាក់ភ្នែកម្នាក់ ឈ្មោះបារទីមេជាកូនរបស់ទីមេ កំពុងអង្គុយនៅក្បែរផ្លូវ។
នៅពេលព្រះយេស៊ូវយាងមកជិតយេរីខូរ មានបុរសខ្វាក់ភ្នែកម្នាក់កំពុងអង្គុយសុំទាននៅក្បែរផ្លូវ។