ចូររៀនឲ្យចេះធ្វើល្អ ចូរស្វែងរកសេចក្ដីយុត្តិធម៌ ចូរកែតម្រង់អ្នកសង្កត់សង្កិនគេ ចូររកយុត្តិធម៌ឲ្យកូនកំព្រា ហើយកាន់ក្ដីឲ្យស្ត្រីមេម៉ាយផង”។
លូកា 18:3 - ព្រះគម្ពីរខ្មែរសាកល នៅទីក្រុងនោះមានស្ត្រីមេម៉ាយម្នាក់ ដែលតែងតែមករកចៅក្រមនោះ ទាំងនិយាយថា: ‘សូមរកយុត្តិធម៌ឲ្យខ្ញុំ ក្នុងរឿងក្ដីជាមួយគូវិវាទរបស់ខ្ញុំផង’។ Khmer Christian Bible នៅក្នុងក្រុងនោះ ក៏មានស្ដ្រីមេម៉ាយម្នាក់ចេះតែមករកគាត់ទាំងនិយាយថា សូមលោករកយុត្តិធម៌ពីគូវិវាទរបស់ខ្ញុំឲ្យខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងក្រុងនោះ មានស្ត្រីមេម៉ាយម្នាក់ចេះតែមកនិយាយទទូចនឹងលោកនោះថា "សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានស្ត្រីមេម៉ាយម្នាក់ នៅក្នុងក្រុងនោះដែរ នាងចេះតែមកនិយាយនឹងលោកនោះថា សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង អាល់គីតាប មានស្ដ្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្ដិធម៌ឲ្យនាងខ្ញុំផង”។ |
ចូររៀនឲ្យចេះធ្វើល្អ ចូរស្វែងរកសេចក្ដីយុត្តិធម៌ ចូរកែតម្រង់អ្នកសង្កត់សង្កិនគេ ចូររកយុត្តិធម៌ឲ្យកូនកំព្រា ហើយកាន់ក្ដីឲ្យស្ត្រីមេម៉ាយផង”។
ចូរស្រុះស្រួលនឹងគូវិវាទរបស់អ្នកជាប្រញាប់ ខណៈដែលនៅតាមផ្លូវជាមួយអ្នកនោះនៅឡើយ ក្រែងលោគូវិវាទនោះប្រគល់អ្នកទៅចៅក្រម ចៅក្រមនឹងប្រគល់អ្នកទៅតម្រួត ហើយអ្នកនឹងជាប់គុក។
ព្រះអង្គមានបន្ទូលថា៖“នៅទីក្រុងមួយមានចៅក្រមម្នាក់ដែលមិនកោតខ្លាចព្រះ ហើយក៏មិនគោរពមនុស្សដែរ។
“ចៅក្រមនោះមិនព្រមមួយរយៈ ប៉ុន្តែក្រោយមក គាត់ក៏និយាយក្នុងចិត្តថា: ‘ទោះបីជាអញមិនកោតខ្លាចព្រះ ឬមិនគោរពមនុស្សក៏ដោយ
ក៏ប៉ុន្តែដោយសារស្ត្រីមេម៉ាយនេះរំខានអញ អញនឹងរកយុត្តិធម៌ឲ្យនាង បើមិនដូច្នោះទេ នាងចេះតែមករហូតដល់ធ្វើឲ្យអញធុញទ្រាន់!’”។