Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:3 - Khmer Christian Bible

3 នៅ​ក្នុង​ក្រុង​នោះ​ ក៏​មាន​ស្ដ្រី​មេម៉ាយ​ម្នាក់​ចេះតែ​មក​រក​គាត់​ទាំង​និយាយ​ថា​ សូម​លោក​រក​យុត្តិធម៌​ពី​គូ​វិវាទ​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នៅ​ទីក្រុង​នោះ​មាន​ស្ត្រីមេម៉ាយ​ម្នាក់ ដែល​តែងតែ​មករក​ចៅក្រមនោះ ទាំង​និយាយថា​: ‘សូម​រកយុត្តិធម៌​ឲ្យ​ខ្ញុំ ក្នុងរឿងក្ដី​ជាមួយ​គូវិវាទ​របស់ខ្ញុំ​ផង’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នៅ​ក្នុង​ក្រុង​នោះ មាន​ស្ត្រី​មេម៉ាយ​ម្នាក់​ចេះ​តែ​មក​និយាយ​ទទូច​នឹង​លោក​នោះ​ថា "សូម​លោករក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មាន​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ហើយ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ក្នុង​ក្រុង​នោះ​ដែរ នាង​ចេះ​តែ​មក​និយាយ​នឹង​លោក​នោះ​ថា សូម​លោក​កាត់​ទោស​ដល់​ខ្មាំង​សត្រូវ​ឲ្យ​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មាន​ស្ដ្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្ដិធម៌​ឲ្យ​នាង​ខ្ញុំ​ផង”។

សូមមើលជំពូក ចម្លង




លូកា 18:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ជានា​នឹង​គូវិវាទ​របស់​អ្នក​ភ្លាមៗ​ ពេល​អ្នក​នៅ​តាម​ផ្លូវ​ជាមួយ​អ្នក​នោះ​ ក្រែង​លោ​គេ​ប្រគល់​អ្នក​ឲ្យទៅ​ចៅក្រម​ ហើយ​ចៅក្រម​ប្រគល់​អ្នក​ឲ្យទៅ​នគរ​បាល​ រួច​អ្នក​ត្រូវ​ជាប់​គុក។​


ថា៖​ «នៅ​ក្នុង​ក្រុង​មួយ​មាន​ចៅក្រម​ម្នាក់​ដែល​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ ហើយ​ក៏​មិន​កោត​ក្រែង​មនុស្ស​ណា​ដែរ។​


ក្នុង​មួយ​រយៈ​ពេល​នោះ​ ចៅក្រម​មិន​ព្រម​ទេ​ ប៉ុន្ដែ​ក្រោយ​មក​គាត់​បាន​គិត​នៅ​ក្នុង​ចិត្ដ​ថា​ ទោះបី​ខ្ញុំ​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ ឬ​មិន​កោត​ក្រែង​មនុស្ស​ណា​មែន​ក៏​ដោយ​


ប៉ុន្ដែ​ដោយ​ព្រោះ​ស្ដ្រី​មេម៉ាយ​នេះ​ចេះ​តែ​មក​រំខាន​ខ្ញុំ​ ខ្ញុំ​នឹង​រក​យុត្ដិធម៌​ឲ្យ​នាង​ម្ដង​ចុះ​ បើ​មិន​ដូច្នោះ​ទេ​ ខ្ញុំ​មុខជា​ធុញ​ទ្រាន់​នឹង​ការ​ដែល​នាង​ចេះតែ​មក​មិន​ខាន»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម