ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលមានចៀមមួយក្បាល ហើយប្រសិនបើវាធ្លាក់ទៅក្នុងរណ្ដៅនៅថ្ងៃសប្ប័ទ ក៏មិនចាប់លើកវាឡើង?
លូកា 17:7 - ព្រះគម្ពីរខ្មែរសាកល “សន្មតថា ក្នុងអ្នករាល់គ្នាមានអ្នកណាម្នាក់ដែលមានបាវបម្រើកំពុងភ្ជួរស្រែ ឬឃ្វាលចៀម។ នៅពេលបាវបម្រើនោះមកពីស្រែចម្ការវិញ តើគាត់និយាយនឹងបាវបម្រើនោះថា: ‘មកអង្គុយហូបសិនចុះ’ ឬ? Khmer Christian Bible ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលមានបាវបម្រើកំពុងភ្ជួរ ឬឃ្វាលចៀម ពេលបាវបម្រើនោះត្រលប់មកពីវាលវិញ តើនឹងប្រាប់គាត់ដែរឬថា ចូរមកអង្គុយបរិភោគអាហារភ្លាមមក? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលចៀម ពេលបាវបម្រើនោះត្រឡប់ពីស្រែមកវិញ តើអ្នកនឹងនិយាយថា "សូមមកអង្គុយនៅតុអាហារ" ឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ” ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានបាវកំពុងតែភ្ជួរ ឬឃ្វាលសត្វ លុះកាលណាវាវិលមកពីចំការ តើនឹងនិយាយទៅវាភ្លាមថា មកអង្គុយស៊ីបាយសិន ឬអី អាល់គីតាប «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ”ទេ។ |
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលមានចៀមមួយក្បាល ហើយប្រសិនបើវាធ្លាក់ទៅក្នុងរណ្ដៅនៅថ្ងៃសប្ប័ទ ក៏មិនចាប់លើកវាឡើង?
ព្រះអម្ចាស់មានបន្ទូលតបនឹងគាត់ថា៖“មនុស្សមានពុតអើយ! តើអ្នករាល់គ្នាម្នាក់ៗមិនស្រាយគោ ឬលារបស់ខ្លួនចេញពីក្រោល ហើយដឹកទៅឲ្យផឹកទឹកនៅថ្ងៃសប្ប័ទទេឬ?
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើមាននរណាក្នុងអ្នករាល់គ្នាដែលមានកូនប្រុសឬគោ ហើយវាធ្លាក់ទៅក្នុងអណ្ដូងនៅថ្ងៃសប្ប័ទ ក៏មិនស្រង់វាឡើងភ្លាមៗ?”។
ព្រះអម្ចាស់មានបន្ទូលថា៖“ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉ូតាតមួយ អ្នករាល់គ្នាអាចនិយាយនឹងដើមមននេះថា: ‘ចូរឲ្យត្រូវបានដកចេញ ហើយដុះនៅក្នុងសមុទ្រទៅ!’ នោះវាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន។
តើគាត់មិននិយាយនឹងបាវបម្រើនោះថា: ‘ចូររៀបចំអាហារឲ្យខ្ញុំហូប ហើយក្រវាត់ខ្លួន បម្រើខ្ញុំរហូតដល់ខ្ញុំហូបហើយ សឹមអ្នកហូបតាមក្រោយចុះ’ ទេឬ?