ជាការពិត ប្រសិនបើមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹងរបស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន?
លូកា 17:31 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ កុំឲ្យអ្នកដែលនៅលើដំបូលផ្ទះចុះមកយករបស់របរនៅក្នុងផ្ទះឡើយ រីឯអ្នកដែលនៅស្រែចម្ការក៏ដូចគ្នាដែរ កុំឲ្យពួកគេត្រឡប់មករកអ្វីៗដែលនៅខាងក្រោយវិញ។ Khmer Christian Bible នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះដែលមានរបស់របរនៅក្នុងផ្ទះ មិនត្រូវចុះមកយករបស់ទាំងនោះទេ អ្នកនៅស្រែចម្ការក៏ដូចគ្នាដែរ មិនត្រូវបកមកក្រោយទៅយករបស់របរទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ បើអ្នកណានៅលើដំបូល ហើយមានទ្រព្យសម្បត្តិនៅក្នុងផ្ទះ កុំចុះទៅយកឡើយ ហើយអ្នកណាដែលនៅចម្ការក៏ដូច្នោះដែរ កុំត្រឡប់មកវិញឲ្យសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចម្ការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថ្ងៃនោះឯង បើអ្នកណានៅលើដំបូល ហើយមានទ្រព្យសម្បត្តិនៅក្នុងផ្ទះ នោះកុំឲ្យចុះមកយកឡើយ ឯអ្នកណាដែលនៅចំការក៏ដូច្នោះដែរ កុំឲ្យត្រឡប់មកវិញឲ្យសោះ អាល់គីតាប នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចំការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។ |
ជាការពិត ប្រសិនបើមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹងរបស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន?
“ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំបារម្ភនឹងជីវិតរបស់អ្នកថា ត្រូវហូបអ្វី ឬផឹកអ្វីឡើយ; ហើយក៏កុំបារម្ភនឹងរូបកាយរបស់អ្នកថា ត្រូវស្លៀកពាក់អ្វីដែរ។ តើជីវិតមិនសំខាន់ជាងអាហារ ហើយរូបកាយមិនសំខាន់ជាងសម្លៀកបំពាក់ទេឬ?
ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ ចូរឲ្យអ្នកដែលនៅកណ្ដាលទីក្រុងចាកចេញពីទីនោះទៅ ហើយកុំឲ្យអ្នកដែលនៅវាលស្រែចូលទៅក្នុងទីក្រុងឡើយ