ពេលនោះ មើល៍! មានស្ត្រីជនជាតិកាណានម្នាក់ពីតំបន់នោះបានចេញមក ស្រែកឡើងថា៖ “ព្រះអម្ចាស់អើយ! បុត្រដាវីឌអើយ! សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីរបស់ខ្ញុំម្ចាស់មានអារក្សធ្វើទុក្ខយ៉ាងវេទនាណាស់”។
លូកា 17:13 - ព្រះគម្ពីរខ្មែរសាកល ហើយស្រែកឡើងថា៖ “លោកយេស៊ូវអើយ លោកគ្រូអើយ សូមអាណិតមេត្តាយើងខ្ញុំផង!”។ Khmer Christian Bible ទាំងបន្លឺសំឡេងថា៖ «លោកគ្រូយេស៊ូអើយ! សូមមេត្ដាដល់យើងផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រែកទូលថា៖ «ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រែកឡើងថា៖ «លោកគ្រូយេស៊ូអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង អាល់គីតាប ស្រែកឡើងថា៖ «តួនអ៊ីសាអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង»។ |
ពេលនោះ មើល៍! មានស្ត្រីជនជាតិកាណានម្នាក់ពីតំបន់នោះបានចេញមក ស្រែកឡើងថា៖ “ព្រះអម្ចាស់អើយ! បុត្រដាវីឌអើយ! សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីរបស់ខ្ញុំម្ចាស់មានអារក្សធ្វើទុក្ខយ៉ាងវេទនាណាស់”។
ខណៈដែលព្រះយេស៊ូវយាងចេញពីទីនោះ មានបុរសខ្វាក់ភ្នែកពីរនាក់មកតាមព្រះអង្គ ទាំងស្រែកថា៖ “បុត្រដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!”។
វិញ្ញាណនោះបោះកូនខ្ញុំទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់ ដើម្បីបំផ្លាញជីវិតវា។ ប៉ុន្តែប្រសិនបើលោកអាចធ្វើអ្វីបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង”។
ព្រះអង្គទតឃើញពួកគេហើយ ក៏មានបន្ទូលថា៖“ចូរទៅបង្ហាញខ្លួនដល់ពួកបូជាចារ្យចុះ!”។ ខណៈដែលពួកគេកំពុងចេញទៅ ពួកគេក៏បានបរិសុទ្ធ។
ស៊ីម៉ូនទូលតបថា៖ “លោកគ្រូ យើងខ្ញុំបានធ្វើការនឿយហត់ពេញមួយយប់ ចាប់មិនបានអ្វីសោះ ប៉ុន្តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក”។