គឺលោកនឹងជំនុំជម្រះអ្នកក្រខ្សត់ដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយសម្រេចសេចក្ដីឲ្យមនុស្សតូចទាបនៅផែនដីដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ ព្រមទាំងសម្លាប់មនុស្សអាក្រក់ដោយខ្យល់ដង្ហើមនៃបបូរមាត់ផង។
លូកា 12:49 - ព្រះគម្ពីរខ្មែរសាកល “ខ្ញុំមកដើម្បីបោះភ្លើងទៅលើផែនដី ហើយខ្ញុំចង់ខ្លាំងណាស់ហ្ន៎ ឲ្យភ្លើងនោះបានឆេះរួចហើយ! Khmer Christian Bible ខ្ញុំមកដើម្បីនាំភ្លើងមកផែនដីនេះ ហើយខ្ញុំចង់បានណាស់ បើភ្លើងនោះបានដុតឆេះរួចហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ខ្ញុំបានមក ដើម្បីបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានមក ដើម្បីនឹងបោះភ្លើងនៅលើផែនដី បើភ្លើងនោះឆេះហើយ តើខ្ញុំនៅចង់បានអ្វីទៀត អាល់គីតាប «ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្ដហើយ។ |
គឺលោកនឹងជំនុំជម្រះអ្នកក្រខ្សត់ដោយសេចក្ដីសុចរិតយុត្តិធម៌ ហើយសម្រេចសេចក្ដីឲ្យមនុស្សតូចទាបនៅផែនដីដោយសេចក្ដីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ ព្រមទាំងសម្លាប់មនុស្សអាក្រក់ដោយខ្យល់ដង្ហើមនៃបបូរមាត់ផង។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! ថ្ងៃនោះនឹងមកដល់ដូចជាឡដែលកំពុងឆេះ នោះអស់អ្នកដែលក្អេងក្អាង និងអស់អ្នកដែលធ្វើអាក្រក់នឹងក្លាយជាជញ្រ្ជាំង ហើយពួកគេនឹងត្រូវបានបញ្ឆេះនៅថ្ងៃដែលនឹងមកដល់នោះ ឥតសល់ឫស ឬមែករបស់ពួកគេឡើយ។
រីឯអ្នកដែលមិនបានដឹង ហើយបានប្រព្រឹត្តសមនឹងការវាយ អ្នកនោះនឹងត្រូវវាយតិចទេ។ ដូច្នេះ អស់អ្នកដែលត្រូវបានប្រទានឲ្យច្រើន នឹងត្រូវបានទាមទារច្រើនពីអ្នកនោះ ហើយអ្នកដែលត្រូវបានផ្ទុកផ្ដាក់ឲ្យច្រើន អ្នកនោះនឹងត្រូវបានទាមទាររឹតតែច្រើនទៅទៀត។
ប៉ុន្តែខ្ញុំមានពិធីជ្រមុជទឹកមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំឈឺចាប់ណាស់ហ្ន៎ ទម្រាំតែការនោះបានសម្រេច!
យើងត្រូវតែធ្វើការងាររបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ពេលនៅថ្ងៃនៅឡើយ។ យប់នឹងមកដល់ ជាពេលដែលគ្មានអ្នកណាអាចធ្វើការបានទេ។