ដោយហេតុនេះ ប្រសិនបើរូបកាយអ្នកទាំងមូលពេញដោយពន្លឺ គ្មានត្រង់ណាងងឹត នោះរូបកាយទាំងមូលក៏នឹងពេញដោយពន្លឺ ដូចពេលពន្លឺចង្កៀងបំភ្លឺអ្នកដែរ”។
លូកា 11:37 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលព្រះយេស៊ូវមានបន្ទូល មានពួកផារិស៊ីម្នាក់អញ្ជើញព្រះអង្គទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅ ហើយគង់ចុះនៅតុអាហារ។ Khmer Christian Bible ពេលព្រះអង្គកំពុងមានបន្ទូល មានអ្នកខាងគណៈផារិស៊ីម្នាក់បានទូលសូមឲ្យព្រះអង្គបរិភោគអាហារជាមួយគាត់ ព្រះអង្គក៏ចូលទៅអង្គុយនៅតុអាហារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គកំពុងតែមានព្រះបន្ទូល មានម្នាក់ក្នុងពួកផារិស៊ី ទូលសូមព្រះអង្គយាងទៅសោយអាហារជាមួយគាត់ ព្រះអង្គក៏យាងចូលទៅគង់នៅតុ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូល មានបុរសម្នាក់ខាងគណៈផារីស៊ី*បានសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះមានពួកផារិស៊ីម្នាក់ ទូលសូមទ្រង់ឲ្យយាងទៅសោយជាមួយ ទ្រង់ក៏យាងចូលទៅគង់នៅតុ អាល់គីតាប កាលអ៊ីសាកំពុងតែមានប្រសាសន៍មានបុរសម្នាក់ខាងគណៈផារីស៊ បានសូមអញ្ជើញអ៊ីសាទៅពិសាអាហារនៅផ្ទះគាត់។ អ៊ីសាក៏ចូលទៅរួមតុជាមួយគាត់។ |
ដោយហេតុនេះ ប្រសិនបើរូបកាយអ្នកទាំងមូលពេញដោយពន្លឺ គ្មានត្រង់ណាងងឹត នោះរូបកាយទាំងមូលក៏នឹងពេញដោយពន្លឺ ដូចពេលពន្លឺចង្កៀងបំភ្លឺអ្នកដែរ”។
នៅពេលពួកផារិស៊ីនោះបានឃើញ ក៏នឹកឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសម្អាតជាមុន មុននឹងសោយ។
នៅថ្ងៃសប្ប័ទមួយ មានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវយាងចូលទៅសោយអាហារក្នុងផ្ទះរបស់មេគ្រប់គ្រងម្នាក់ខាងផារិស៊ី ពួកគេក៏តាមឃ្លាំមើលព្រះអង្គ។
មានម្នាក់ក្នុងពួកផារិស៊ី បានអញ្ជើញព្រះយេស៊ូវទៅសោយជាមួយគាត់ ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះរបស់ពួកផារិស៊ីនោះ ហើយរួមតុអាហារជាមួយគាត់។