ពេលនោះ មនុស្សខ្វិននឹងលោតដូចប្រើស ហើយអណ្ដាតរបស់មនុស្សគនឹងច្រៀងដោយអំណរ។ ដ្បិតនឹងមានទឹកផុសចេញនៅទីរហោស្ថាន នឹងមានជ្រោះទឹកនៅវាលខ្សាច់។
លូកា 11:14 - ព្រះគម្ពីរខ្មែរសាកល មានកាលមួយ ព្រះយេស៊ូវកំពុងដេញអារក្សមួយដែលធ្វើឲ្យមនុស្សគ។ នៅពេលអារក្សចេញទៅហើយ មនុស្សគនោះក៏និយាយបាន ហើយហ្វូងមនុស្សក៏ភ្ញាក់ផ្អើល។ Khmer Christian Bible ព្រះយេស៊ូកំពុងបណ្ដេញអារក្សដែលបានធ្វើឲ្យមនុស្សគ ពេលវាចេញហើយ មនុស្សគនោះក៏អាចនិយាយបានវិញ ហើយបណ្ដាជននឹកអស្ចារ្យ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះអង្គកំពុងតែដេញអារក្សគពីមនុស្សម្នាក់ ពេលវាបានចេញទៅបាត់ហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូកំពុងបណ្ដេញអារក្សចេញពីមនុស្ស គម្នាក់។ លុះអារក្សចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ទ្រង់កំពុងតែដេញអារក្សគពីមនុស្សម្នាក់ កាលវាបានចេញទៅបាត់ហើយ នោះមនុស្សគក៏និយាយឡើងបាន ហើយបណ្តាមនុស្សគេកើតមានសេចក្ដីអស្ចារ្យ អាល់គីតាប អ៊ីសាកំពុងបណ្ដេញអ៊ីព្លេសចេញពីមនុស្ស គម្នាក់។ លុះអ៊ីព្លេសចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។ |
ពេលនោះ មនុស្សខ្វិននឹងលោតដូចប្រើស ហើយអណ្ដាតរបស់មនុស្សគនឹងច្រៀងដោយអំណរ។ ដ្បិតនឹងមានទឹកផុសចេញនៅទីរហោស្ថាន នឹងមានជ្រោះទឹកនៅវាលខ្សាច់។
នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។