ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 1:52 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​ទម្លាក់​ពួក​អ្នកកាន់អំណាច​ពី​បល្ល័ង្ក ហើយ​លើកតម្កើង​មនុស្ស​តូចទាប

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ទម្លាក់​ស្ដេច​ពី​បល្ល័ង្ក​របស់​គេ ហើយ​លើក​តម្កើង​អ្នក​ទន់ទាប​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​បាន​ទម្លាក់​ស្តេច​ចេញ​ពី​បល្ល័ង្ក ហើយ​លើក​មនុស្ស​រាប‌សា​ឡើង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះអង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទាំង​ទំលាក់​ស្តេច​ពី​បល្ល័ង្ក​ចេញ ហើយ​លើក​មនុស្ស​រាបសា​ឡើង​វិញ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ទ្រង់​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។

សូមមើលជំពូក



លូកា 1:52
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបីជា​យុវជននោះ​បាន​កើតមក​ជា​អ្នកក្រីក្រ​នៅក្នុង​អាណាចក្រ​របស់ខ្លួន​ក៏ដោយ ក៏​គាត់​បាន​ចេញ​ពី​គុក​មក​ធ្វើជាស្ដេច​វិញ​។


តើ​អ្នកនេះ​មិនមែន​ជា​ជាងឈើ ជា​កូន​របស់​ម៉ារា ហើយ​ជា​បងប្រុស​របស់​យ៉ាកុប យ៉ូសេ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​? ប្អូនស្រី​របស់​គាត់​ក៏​មិនមែន​នៅ​ទីនេះ​ជាមួយ​យើង​ទេ​ឬ​?”។ ដូច្នេះ ពួកគេ​ក៏​ជំពប់ដួល​ដោយសារតែ​ព្រះអង្គ​។


ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកទារពន្ធនេះឯង ចុះ​ទៅផ្ទះវិញ​ទាំង​ត្រូវបាន​រាប់ជាសុចរិត មិនមែន​ផារិស៊ីនោះ​ទេ​។ ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។


ចូរ​បន្ទាបខ្លួន​នៅចំពោះ​ព្រះអម្ចាស់ នោះ​ព្រះអង្គ​នឹង​លើកតម្កើង​អ្នករាល់គ្នា​។