នៅពេលអេលីសាបិតបានឮពាក្យជម្រាបសួររបស់ម៉ារា ទារកនៅក្នុងផ្ទៃគាត់លោតកញ្ឆេង ហើយអេលីសាបិតក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
លូកា 1:44 - ព្រះគម្ពីរខ្មែរសាកល ដ្បិតមើល៍! នៅពេលសំឡេងនៃពាក្យជម្រាបសួររបស់នាងបានឮដល់ត្រចៀកខ្ញុំ ទារកក្នុងផ្ទៃខ្ញុំបានលោតកញ្ឆេងដោយអំណរ។ Khmer Christian Bible ព្រោះមើល៍ ពេលសំឡេងជម្រាបសួររបស់អ្នកបានឮដល់ត្រចៀកខ្ញុំ ទារកក្នុងផ្ទៃរបស់ខ្ញុំបានបំរះដោយអំណរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមើល៍ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាងភ្លាម នោះកូននៅក្នុងផ្ទៃខ្ញុំក៏បង្រះឡើងដោយអំណរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមើល កាលសំឡេងនាងជំរាបសួរឮមកដល់ត្រចៀកខ្ញុំ នោះកូននៅក្នុងពោះខ្ញុំក៏បង្រះដោយសេចក្ដីអំណរ អាល់គីតាប កាលខ្ញុំបានឮពាក្យសាឡាមរបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបំរះឡើងដោយអំណរសប្បាយ |
នៅពេលអេលីសាបិតបានឮពាក្យជម្រាបសួររបស់ម៉ារា ទារកនៅក្នុងផ្ទៃគាត់លោតកញ្ឆេង ហើយអេលីសាបិតក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ
មានពរហើយ នាងដែលជឿ ដ្បិតនឹងមានការបំពេញឲ្យសម្រេចចំពោះអ្វីដែលព្រះអម្ចាស់បានមានបន្ទូលនឹងនាង”។
“នៅថ្ងៃនោះ ចូរអរសប្បាយ ហើយលោតកញ្ឆេងចុះ ព្រោះថា មើល៍! រង្វាន់របស់អ្នករាល់គ្នាធំណាស់នៅស្ថានសួគ៌។ ជាការពិត ដូនតារបស់គេក៏បានប្រព្រឹត្តដល់បណ្ដាព្យាការីយ៉ាងដូច្នោះដែរ។