Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:44 - Khmer Christian Bible

44 ព្រោះ​មើល៍​ ពេល​សំឡេង​ជម្រាប​សួរ​របស់​អ្នក​បាន​ឮ​ដល់​ត្រចៀក​ខ្ញុំ​ ទារក​ក្នុង​ផ្ទៃ​របស់​ខ្ញុំ​បាន​បំរះ​ដោយ​អំណរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

44 ដ្បិត​មើល៍! នៅពេល​សំឡេង​នៃ​ពាក្យជម្រាបសួរ​របស់នាង​បាន​ឮដល់​ត្រចៀក​ខ្ញុំ ទារក​ក្នុង​ផ្ទៃ​ខ្ញុំ​បាន​លោតកញ្ឆេង​ដោយ​អំណរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ដ្បិត​មើល៍ កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ភ្លាម នោះ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​ក៏​បង្រះ​ឡើង​ដោយ​អំណរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បម្រះ​ឡើង​ដោយ​អំណរ​សប្បាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 ដ្បិត​មើល កាល​សំឡេង​នាង​ជំរាប​សួរ​ឮ​មក​ដល់​ត្រចៀក​ខ្ញុំ នោះ​កូន​នៅ​ក្នុង​ពោះ​ខ្ញុំ​ក៏​បង្រះ​ដោយ​សេចក្ដី​អំណរ

សូមមើលជំពូក ចម្លង

អាល់គីតាប

44 កាល​ខ្ញុំ​បាន​ឮ​ពាក្យ​សាឡាម​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បំរះ​ឡើង​ដោយ​អំណរ​សប្បាយ

សូមមើលជំពូក ចម្លង




លូកា 1:44
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នាង​អេលីសាបិត​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ម៉ារា​ ទារក​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​បំរះ​ឡើង​ ឯ​នាង​អេលីសាបិត​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​


តើ​នេះ​កើតឡើង​ចំពោះ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​ហ្ន៎​ បាន​ជា​មាតា​របស់​ព្រះអម្ចាស់​នៃ​ខ្ញុំ​មក​ឯ​ខ្ញុំ​ដូច្នេះ?​


ស្ដ្រី​ណា​ដែល​ជឿ​ថា​ សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នឹង​សម្រេច​ពិត​ប្រាកដ​មែន​ នោះ​មាន​ពរ​ហើយ»។​


ចូរ​មាន​អំណរ​ ហើយ​លោត​កញ្ឆេង​នៅ​ថ្ងៃ​នោះ​ ដ្បិត​មើល៍​ អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ស្ថានសួគ៌​ ព្រោះ​ដូនតា​របស់​ពួកគេ​ក៏​បាន​ប្រព្រឹត្ដ​ចំពោះ​អ្នក​នាំព្រះបន្ទូល​ដោយ​របៀប​នេះ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម