តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះយេហូវ៉ាឬ? ដល់ពេលកំណត់ យើងនឹងត្រឡប់មកឯអ្នកវិញ ហើយឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ានឹងមានកូនប្រុសម្នាក់”។
លូកា 1:37 - ព្រះគម្ពីរខ្មែរសាកល ដ្បិតសម្រាប់ព្រះគ្មានអ្វីដែលធ្វើមិនកើតឡើយ”។ Khmer Christian Bible ដ្បិតគ្មានអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគ្មានការអ្វីដែលព្រះធ្វើពុំបាននោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ អាល់គីតាប ព្រោះគ្មានការអ្វីដែលអុលឡោះធ្វើមិនកើតនោះឡើយ»។ |
តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះយេហូវ៉ាឬ? ដល់ពេលកំណត់ យើងនឹងត្រឡប់មកឯអ្នកវិញ ហើយឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ានឹងមានកូនប្រុសម្នាក់”។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘ប្រសិនបើការនេះអស្ចារ្យក្នុងភ្នែករបស់អ្នកដែលនៅសល់នៃប្រជាជននេះនៅគ្រានោះ ចុះវានឹងអស្ចារ្យក្នុងភ្នែករបស់យើងដែរឬ?’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។
ព្រះយេស៊ូវទ្រង់សម្លឹងមើលពួកគេ ហើយមានបន្ទូលថា៖“សម្រាប់មនុស្សការនេះធ្វើមិនកើតទេ ប៉ុន្តែសម្រាប់ព្រះ ធ្វើកើតទាំងអស់”។
ព្រះយេស៊ូវទ្រង់សម្លឹងមើលពួកគេ ហើយមានបន្ទូលថា៖“សម្រាប់មនុស្សធ្វើមិនកើតទេ ប៉ុន្តែសម្រាប់ព្រះមិនមែនដូច្នេះឡើយ ដ្បិតសម្រាប់ព្រះ ធ្វើកើតទាំងអស់”។
មើល៍! អេលីសាបិតជាសាច់ញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងវ័យចំណាស់របស់គាត់ដែរ គឺអ្នកដែលត្រូវគេហៅថាជាស្ត្រីអារ គាត់មានផ្ទៃពោះប្រាំមួយខែហើយ។
ម៉ារានិយាយថា៖ “មើល៍! ខ្ញុំជាទាសីរបស់ព្រះអម្ចាស់។ សូមឲ្យបានសម្រេចដល់ខ្ញុំតាមពាក្យរបស់លោកចុះ”។ បន្ទាប់មក ទូតសួគ៌ក៏ចាកចេញពីនាងទៅ។
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយតូចទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយនៃសិរីរុងរឿងរបស់ព្រះអង្គ ដោយឫទ្ធានុភាពដែលអាចទាំងធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ៕