ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 7:12 - ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ ក្រឹត្យវិន័យ​គឺ​វិសុទ្ធ ហើយ​បទបញ្ជា​ក៏​វិសុទ្ធ​ដែរ ទាំង​សុចរិតយុត្តិធម៌ និង​ល្អ​ផង​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ គម្ពីរ​វិន័យ​បរិសុទ្ធ​ រីឯ​បញ្ញត្ដិ​ក៏​បរិសុទ្ធ​ ​ល្អ​ ​និង​សុចរិត​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ក្រឹត្យ‌វិន័យ​បរិសុទ្ធ ហើយ​បញ្ញត្តិ​ក៏​បរិសុទ្ធ សុចរិត ហើយ​ល្អ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ក្រឹត្យ‌វិន័យ​ក៏​វិសុទ្ធ* រីឯ​បញ្ញត្តិ​ក៏​វិសុទ្ធ សុចរិត ហើយ​ល្អ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ក្រិត្យ‌វិន័យ​ជា​បរិសុទ្ធ​ទេ ហើយ​សេចក្ដី​បញ្ញត្ត​ក៏​បរិសុទ្ធ សុចរិត ល្អ​ដែរ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ហ៊ូកុំ​ក៏​ដ៏​វិសុទ្ធ រីឯ​បញ្ញត្ដិ​ក៏​ដ៏​វិសុទ្ធ​សុចរិត​ហើយ​ល្អ​ដែរ។

សូមមើលជំពូក



រ៉ូម 7:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទូលបង្គំ​បាន​ស្រឡាញ់​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ជាង​មាស គឺ​លើសជាង​មាសសុទ្ធ​ទៅទៀត​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ច្បាប់​របស់ព្រះអង្គ​ក៏​ទៀងត្រង់​។


ព្រះបន្ទូល​របស់ព្រះអង្គ​ត្រូវបាន​ពិសោធ​យ៉ាងហ្មត់ចត់ ហេតុនេះហើយបានជា​បាវបម្រើ​របស់ព្រះអង្គ​ស្រឡាញ់​ព្រះបន្ទូលរបស់ព្រះអង្គ​។


អណ្ដាត​របស់ទូលបង្គំ​នឹង​ច្រៀង​អំពី​ព្រះបន្ទូល​របស់ព្រះអង្គ ដ្បិត​អស់ទាំង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​សុចរិត​។


សូម​បំពេញឲ្យសម្រេច​តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​គេ​កោតខ្លាច​ព្រះអង្គ​។


អស់ទាំង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​គឺ​ពិតត្រង់ រីឯ​ពួកគេ​តាមបៀតបៀន​ទូលបង្គំ​ដោយ​ឥតហេតុ​; សូម​ជួយ​ទូលបង្គំ​ផង​!


កុំ​ត្រាប់តាម​លោកីយ៍​នេះ​ឡើយ ផ្ទុយទៅវិញ ចូរឲ្យ​បាន​ផ្លាស់ប្រែ​ដោយ​ការកែ​គំនិត​ជាថ្មី ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​សម្គាល់​បាន​ថា អ្វី​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ ជាទីគាប់ព្រះហឫទ័យ និង​គ្រប់លក្ខណ៍​។


បើដូច្នេះ តើ​យើង​ធ្វើឲ្យ​ក្រឹត្យវិន័យ​ទៅជាមោឃៈ​ដោយ​ជំនឿ​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ផ្ទុយទៅវិញ យើង​លើកស្ទួយ​ក្រឹត្យវិន័យ​ទេ​៕


ដ្បិត​យើង​ដឹង​ហើយ​ថា ក្រឹត្យវិន័យ​គឺ​ខាងវិញ្ញាណ រីឯ​ខ្ញុំ​គឺ​ខាងសាច់ឈាម ដែល​ត្រូវបាន​លក់​ឲ្យនៅ​ក្រោម​បាប​។


ដូច្នេះ ប្រសិនបើ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់ស្រប​ថា ក្រឹត្យវិន័យ​ល្អ​មែន​។


រីឯ​យើង​វិញ យើង​ដឹង​ថា ក្រឹត្យវិន័យ​ល្អ​មែន ប្រសិនបើ​គេ​ប្រើ​បាន​ត្រឹមត្រូវ