ជាការពិត អ្វីៗដែលត្រូវបានសរសេរតាំងពីមុនមក គឺសរសេរទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមតាមរយៈការអត់ធ្មត់ និងតាមរយៈការកម្សាន្តចិត្តពីព្រះគម្ពីរ។
រ៉ូម 4:23 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ការដែល“ត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់” មិនមែនសរសេរទុកមកសម្រាប់តែលោកប៉ុណ្ណោះទេ Khmer Christian Bible សេចក្ដីដែលចែងទុកថា ព្រះជាម្ចាស់បានរាប់គាត់ជាសុចរិត មិនមែនកត់ត្រាទុកសម្រាប់តែគាត់ម្នាក់ទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ សេចក្ដីដែលបានចែងទុកមកថា «ព្រះរាប់លោកជាសុចរិត» នោះមិនមែនសម្រាប់តែលោកអ័ប្រាហាំប៉ុណ្ណោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ សេចក្ដីដែលមានចែងថា «ព្រះជាម្ចាស់ប្រោសឲ្យសុចរិត» នេះមិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែដែលថា «បានរាប់ដល់លោក» ដូច្នេះ នោះមិនចែងទុកមកសំរាប់លោកតែឯងទេ អាល់គីតាប ក៏ប៉ុន្ដែ សេចក្ដីដែលមានចែងថា «អុលឡោះរាប់ជាសេចក្តីសុចរិត» នេះមិនមែនសំដៅតែលើអ៊ីព្រហ៊ីមប៉ុណ្ណោះទេ |
ជាការពិត អ្វីៗដែលត្រូវបានសរសេរតាំងពីមុនមក គឺសរសេរទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមតាមរយៈការអត់ធ្មត់ និងតាមរយៈការកម្សាន្តចិត្តពីព្រះគម្ពីរ។
ការទាំងនេះបានកើតឡើងដល់ពួកគាត់ដើម្បីជាមេរៀន ព្រមទាំងមានសរសេរទុកមកដើម្បីជាសេចក្ដីទូន្មានដល់យើងដែលប្រឈមមុខនឹងទីបញ្ចប់នៃពិភពលោក។
ការទាំងនេះបានកើតឡើងជាមេរៀនដល់យើង ដើម្បីកុំឲ្យយើងទៅជាមនុស្សមានតណ្ហាអាក្រក់ ដូចដែលពួកគាត់មានតណ្ហាឡើយ។