ពួកគេតបថា៖ “អ្នកឯងបានកើតមកក្នុងបាបទាំងស្រុង ហើយអ្នកឯងកំពុងបង្រៀនពួកយើងឬ?”។ រួចពួកគេក៏បណ្ដេញគាត់ចេញ។
យ៉ូហាន 9:40 - ព្រះគម្ពីរខ្មែរសាកល ពួកផារិស៊ីខ្លះដែលនៅជាមួយព្រះអង្គឮដូច្នេះ ក៏និយាយថា៖ “មិនមែនយើងក៏ជាមនុស្សខ្វាក់ភ្នែកដែរ មែនទេ?”។ Khmer Christian Bible កាលពួកអ្នកខាងគណៈផារិស៊ីខ្លះ ដែលនៅជាមួយព្រះអង្គបានឮដូច្នេះ ក៏ទូលសួរព្រះអង្គថា៖ «តើយើងខ្វាក់ដែរឬទេ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកផារិស៊ីខ្លះ ដែលឈរក្បែរព្រះអង្គ បានឮពាក្យនោះ ក៏ទូលសួរថា៖ «តើយើងខ្ញុំខ្វាក់ដែរឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះជាមួយព្រះអង្គបានឮដូច្នេះ ក៏ទូលព្រះអង្គថា៖ «លោកប្រហែលជាចង់ថា យើងខ្ញុំនេះជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកផារិស៊ី ដែលនៅជាមួយនឹងទ្រង់ បានឮពាក្យនោះ ក៏ទូលសួរថា តើយើងខ្ញុំខ្វាក់ដែរឬអី អាល់គីតាប ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះជាមួយអ៊ីសា បានឮដូច្នេះក៏សួរអ៊ីសាថា៖ «ប្រហែលជាអ្នកចង់ថា យើងខ្ញុំនេះ ជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។ |
ពួកគេតបថា៖ “អ្នកឯងបានកើតមកក្នុងបាបទាំងស្រុង ហើយអ្នកឯងកំពុងបង្រៀនពួកយើងឬ?”។ រួចពួកគេក៏បណ្ដេញគាត់ចេញ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រសិនបើអ្នករាល់គ្នាជាមនុស្សខ្វាក់ភ្នែក ម្ល៉េះសមអ្នករាល់គ្នាគ្មានបាបទេ ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាថា: ‘យើងមើលឃើញ’ នោះបាបរបស់អ្នករាល់គ្នានៅតែមាន”៕
ដ្បិតអ្នកនិយាយថា: “ខ្ញុំជាអ្នកមាន ខ្ញុំមានស្ដុកស្ដម្ភ គ្មានតម្រូវការអ្វីឡើយ” ប៉ុន្តែអ្នកមិនដឹងថា អ្នកជាមនុស្សវេទនា ជាមនុស្សគួរឲ្យអាណិត ក្រខ្សត់ ខ្វាក់ភ្នែក និងនៅអាក្រាតនោះទេ។