Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:40 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ដែល​នៅ​ទី​នោះ​ជា​មួយ​ព្រះអង្គ​បាន​ឮ​ដូច្នេះ ក៏​ទូល​ព្រះអង្គ​ថា៖ «លោក​ប្រហែល​ជា​ចង់​ថា យើង​ខ្ញុំ​នេះ​ជា​មនុស្ស​ខ្វាក់​ដែរ​ហើយ​មើល​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 ពួកផារិស៊ី​ខ្លះ​ដែល​នៅ​ជាមួយ​ព្រះអង្គ​ឮ​ដូច្នេះ ក៏​និយាយថា​៖ “មិនមែន​យើង​ក៏​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែរ មែនទេ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 កាល​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ ​ដែល​នៅ​ជាមួយ​ព្រះអង្គ​បាន​ឮ​ដូច្នេះ​ ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​យើង​ខ្វាក់​ដែរ​ឬ​ទេ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ពួក​ផារិ‌ស៊ី​ខ្លះ ដែល​ឈរ​ក្បែរ​ព្រះ‌អង្គ បាន​ឮ​ពាក្យ​នោះ ក៏​ទូល​សួរ​ថា៖ «តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ពួក​ផារិស៊ី ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ បាន​ឮ​ពាក្យ​នោះ ក៏​ទូល​សួរ​ថា តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

40 ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ដែល​នៅ​ទី​នោះ​ជា​មួយ​អ៊ីសា បាន​ឮ​ដូច្នេះ​ក៏​សួរ​អ៊ីសា​ថា៖ «ប្រហែល​ជា​អ្នក​ចង់​ថា យើង​ខ្ញុំ​នេះ ជា​មនុស្ស​ខ្វាក់​ដែរ​ហើយ​មើល​ទៅ!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:40
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​នាំ​គ្នា​ពោល​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​ជាប់​បាប​ពេញ​ខ្លួន តាំង​ពី​កំណើត​មក ហើយ​ឯង​ហ៊ាន​ប្រដៅ​យើង​ទៀត!»។ គេ​ក៏​បណ្ដេញ​គាត់​ចេញ​ទៅ​ខាង​ក្រៅ។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ខ្វាក់​មែន អ្នក​រាល់​គ្នា​គ្មាន​បាប​ទេ។ ផ្ទុយ​ទៅ​វិញ មក​ពី​អ្នក​រាល់​គ្នា​ថា​ខ្លួន​មើល​ឃើញ​ដូច្នេះ​ហើយ បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ជាប់​បាប​រហូត»។


ព្រោះ​អ្នក​ពោល​ថា “ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្ដុក‌ស្ដម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ” អ្នក​ពុំ​ដឹង​ថា ខ្លួន​កំពុង​តែ​វេទនា​រហេម‌រហាម ក្រ​តោក‌យ៉ាក ខ្វាក់​ភ្នែក គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម